បើករថយន្តបំបុកហ្វូងមនុស្សនៅកាណាដា ស្លាប់មនុស្ស ១០នាក់ របួស ១៥នាក់

0
252

Image result for Alek Minassian

កាណាដា ៈ មានករណីបើរថយន្តបំបុកហ្វូងមនុស្សមួយបានកើតឡើង នៅភាគខាងជើងនៃទីក្រុង Toronto ប្រទេសកាណាដា ក្នុងហេតុការនេះដែរបណ្តាលអោយមនុស្ស ១០នាក់ស្លាប់ និង ១៥នាក់រងរបួស។

យោងតាមប្រភពស្នងការប៉ូលីសបានអោយដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃច័ន្ទ ដោយជនសង្ស័យត្រូវបានគេស្គាល់ឈ្មោះថា Alek Minassian អាយុ ២៥ឆ្នាំមិនធ្លាប់មានដាក់ប្រព្រឹត្តិល្មើសអ្វីឡើយ ម៉្យាងទៀតបុរសរូបនេះនៅមិនទាន់បង្ហាញអត្ថញ្ញាណពិតប្រាកដនៅឡើងទេ។

ដូចគ្នានិងករណីនេះដែរទូរស្សន៍ CBC របស់កាណាដាបានដកស្រង់សំដីរបស់ស្នងការប៉ូលីសបានអោយដឹងថា ” Alek Minassian មិនជាប់ទាក់ទងជាមួយភេវរករណាមួយឡើយ ” ចំណែកឯលោករដ្ធមន្ត្រីក្រសួងសន្តិសុខសាធារណះបានបញ្ជាក់ថា ក្នុងករណីនេះមិនប៉ះពាល់ដល់សន្តិសុខជាតិនោះទេ ទោះបីជាយ៉ាងណាប៉ូលីសមិនបានផ្តល់ការបកស្រាយលើករណីជនសង្ស័យបើករថយន្តបំបុកហ្វូងមនុស្សទាំងកំរោលនោះទេ៕

ដោយ ៖  Sing Ly

ប្រភព ៖ CNN

ប្រភពវីដេអូ ៖ 30ដេលី

LEAVE A REPLY

Please enter your comment!
Please enter your name here