អាមេរិកបញ្ចេញគំរោង UFO-2.0 រាងជាផ្ទះបណ្តែតទឹក ពិភពលោកកំពុងចាប់អារម្មណ៍ (មានវីដេអូ)

0
299

កាលពីពេលកន្លងទៅថ្មីៗនេះមានការបង្ហាញគំរោងជាផ្លូវការមួយដែលជាគំរោង UFO-2.0 សំរាប់រចនាប្រភេទផ្ទះបណ្តែតទឹក ដោយមានលក្ខណះជាថាសហោះ។

បើសង្កេតមើលតាមប្លង់ដែលត្រូវបានផ្តល់ជូន យើងឃើញថា UFO-2.0 មានរាងជាផ្ទះទូក ហ៊ុំព័ទ្ធជុំវិញទៅដោយទីធ្លារាងជាថាស ដែលបានផលិតពីជាសរសៃរកាបោននិងសរសៃអំបោះ ហើយយាន ឬ ផ្ទះប្រភេទនេះត្រូវបានដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយសំភារះផ្សេងៗអាចតំណើរការបានដោយរលូន។ ផ្ទះដែលអាចចល័តបាននេះវាមានទំហំ អង្កត់ផ្ចិត 12.5 ម (41 ហ្វីត) ទៅ 20 ម៉ែត្រ (65 ហ្វីត) ។ វាមានបីជាន់ ជាមួយនឹងតំបន់កំពូលដែលជាបន្ទប់កាពីទែន សំរួលដល់ការត្រួតពិនិត្យ អាងទឹកក្តៅមួយបន្ទប់កណ្តាលមួយ ដែលមានផ្ទះបាយ និងបន្ទប់ទឹកមួយ និងបន្ទប់ដេកលិស្ថិតនៅបាតនៃផ្ទះយាន្តនេះមួយ  និងម៉ាស៊ីនភ្លោះ 80 សេះរបស់វាឥឡូវអាចប្រើបាន 16 គីឡូម៉ែត្រ / ម៉ោង (10 ម៉ាយ / ម៉ោង)

បើតាមប្រភពពី Jet Capsule បានអោយដឹងថា បញ្ហានៃគំរោងការណ៍នេះត្រូវបានរាំងខ្ទប់អំពីថវិការបំរុង តែពួកយើងកំពុងព្យាយាមរៀបចំយុទ្ធនាការដើម្បីបំពេញសេចក្តីខ្វះខាតនេះផងដែរ៕ (វីដេអូនៅខាងក្រោមនៃរូបភាព)

ប្រែសំរួលដោយ ៖ Sing Ly

ប្រភព ៖ Jet Capsule

សូមទស្សនាវីដេអូ

LEAVE A REPLY

Please enter your comment!
Please enter your name here