តារា​ចម្រៀង A Pink Na-Eun ត្រូវ​បាន​ជ្រើសរើស ជា​តារា​ម៉ូឌែល សម្រាប់ «Adidas»

0
328

កូរ៉េខាងត្បូង A Pink ត្រូវបានចាត់ទុកថា ជាក្រុមចម្រៀងស្រី ដែលទទួលបានប្រជាប្រិយភាព មិនធម្មតាផងដែរ ទោះបីជាក្រុមនេះធ្លាប់ ទទួលរងការគំរាម បំផ្ទុះគ្រាប់បែក ពីជនអនាមិកជាញឹកញាប់ នៅពេលជិតចេញសម្តែងម្តងៗ ប៉ុន្តែកាន់តែធ្វើឲ្យតារាស្រី ក្នុងក្រុមទទួលបាន នូវការចាប់អារម្មណ៍ ពីអ្នកគាំទ្រខ្លាំងឡើង ព្រោះតែពួកគេបារម្ភ ពីសុវត្ថិភាពរបស់ A Pink គ្រប់គ្នា។

ថ្មីៗនេះ Na-Eun ត្រូវបានជ្រើសរើស ជាតារាម៉ូឌែលផ្លូវការ របស់ក្រុមហ៊ុនម៉ាកផលិតផលដ៏ល្បី Adidas និងត្រូវធ្វើការ ជាមួយកីឡាករបាល់ទាត់ Son Heung Min និង Gareth Bale ដើម្បីប្រូម៉ូសិនផលិតផលសម្លៀកបំពាក់កីឡា Z.N.E 36HRS Hoodie ហើយអ្នកគាំទ្រក៏បានសាទរ ចំពោះដំណឹងដ៏ល្អនេះផងដែរ។

គួរបញ្ជាក់ថា A Pink ទើបនឹងចូលរួម សម្តែងនៅក្នុងព្រឹត្តិការណ៍ A PINK SPACE 2018 នៅឯ Olympic Park ក្នុងស្រុក Songpa កាលពីថ្ងៃទី១៣ ខែមករា កន្លងទៅ ប្រកបដោយជោគជ័យ និងសុវត្ថិភាព មិនមានការគំរាមណាមួយកើតឡើង ទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here