សារៈសំខាន់ ត្រូវយល់ដឹងពីមុខសញ្ញា ៥ ងាយកើតមហារីកក្រពះ

0
438

បច្ចុប្បន្ននេះ យើងដឹងថា ជំងឺក្រពះមានជាទូទៅហើយ ក្នុងប្រទេសកម្ពុជា គឺមានជំងឺក្រពះសឹងតែ៩០ភាគរយ ដោយកត្តាអារហារប្រចាំថ្ងៃរបស់យើង ដែលវាបណ្តាលឲ្យកើតជំងឺក្រពះ ។ បើសិនទុក្ខរយះពេលយូមិនព្យាបាលវាអាចកើតទៅជាជំងឺមហារីកក្រពះ ដូច្នេះ ករណី​ណាខ្លះ​ដែល​ចាំបាច់​ត្រូវ​ប្រយ័ត្ន និង​គួរ​ពិនិត្យ​តាមដាន​ឲ្យ​បាន​ឆាប់ ។​ សូមអានខាងក្រោម៖

1-អ្នក​ឆ្លង​បាក់តេរី HP

​បាក់តេរី HP រស់នៅក្នុង​ក្រពះ​បាន ដោយសារ​វា​ទាមទារ​អុកស៊ីហ្សែន​នៅ​កម្រិត​យ៉ាង​ទាប ។ នៅ​មនុស្ស​មួយចំនួន ប្រសិន​បាក់តេរី​នេះ​នៅក្នុង​ក្រពះ​យូរ​ច្រើន​ឆ្នាំ អាច​បង្ក​ជា​មហារីកក្រពះ ។ ប្រមាណ ៦៥ ទៅ ៨០% នៃ​ករណី​មហារីកក្រពះ មាន​ពាក់ព័ន្ធ​ដល់​បាក់តេរី​នេះ ។​

​បាក់តេរី HP នៅមាន​ក្នុង​កំណក​អាហារ​ជុំវិញ​ឆ្មេ​ញ , ទឹកមាត់​, អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ដោយសារ​ការបរិភោគ​អាហារ​រួមគ្នា ។​

 

2-អ្នកញៀន​បារី​

​ជក់បារី​ធ្វើ​ឲ្យ​កើន​ហានិភ័យ​មហារីកក្រពះ​ដល់ ៤០% និង​ថែមទាំង​អាច​ដល់ ៨២% នៅ​អ្នកញៀន​បារី​ធ្ងន់ ប្រៀប​នឹង​អ្នក​មិន​ជក់ ។ ការស្រាវជ្រាវ​មួយចំនួន​ក៏​បង្ហាញ​អត្រា​ខ្ពស់​នៃ​ជំងឺ​មហារីកក្រពះ​ចំពោះ​អ្នកញៀន​ស្រា ។​

3-បរិភោគ​ប្រៃ​, បរិភោគ​ច្រើន​អាហារ​កែច្នៃ​ស្រាប់​

​របប​ទទួលទាន ក៏​ត្រូវបាន​ចាត់ទុកជា​កក្តា​ហានិភ័យ​របស់​ជំងឺមហារីក​ក្រពះ ដូចជា​បរិភោគ​ប្រៃ​ពេក​, បរិភោគ​ច្រើន អាហារ​រោល​ផ្សែង​, ពពួក​សាច់​ក្រហម​, សាច់​កែច្នៃ​… ។​

4-គ្រួសារ​មាន​អ្នក​កើត​មហារីកក្រពះ​

​ប្រមាណ ១០% នៃ​ករណី​មហារីកក្រពះ មាន​លក្ខណៈ​តំណពូជ ឬ ពាក់ព័ន្ធ​ដល់​ហ្សែ​ន ។ ជាក់ស្តែង ប្រសិន​ក្នុង​គ្រួសារ​មាន​ឪពុកម្តាយ ឬ​បងប្អូន​ប្រុស​ស្រី​បង្កើត កើត​មហារីកក្រពះ នោះ​ហានិភ័យ​នោះ​នឹង​ខ្ពស់ជាង ។​

5-មនុស្ស​ធាត់​

​ធាត់​ក៏​ជា​កត្តា​ហានិភ័យ​មួយ​របស់​មហារីកក្រពះ ដោយសារ​បាតុភូត​ច្រាល​អាស៊ីត​ក្រពះ -​បំពង់​អាហារ​ឧស្សាហ៍​កើតឡើង​នៅ​មនុស្ស​ធាត់ ។ ច្រាល​អាស៊ីត​ក្រពះ – បំពង់​អាហារ​បង្ក​ជា​ស្ថានភាព​រលាក​រ៉ាំរ៉ៃ​មួយ និង​អាចធ្វើ​ឲ្យ​មហារីកក្រពះ​លេចឡើង ។ តាម​ស្ថិតិ បង្កា​ញ​ថា អ្នក​ធាត់​មាន​អត្រា​មហារីកក្រពះ​ខ្ពស់ជាង ២ ដង មនុស្ស​ធម្មតា ៕ ប្រភពCEN

LEAVE A REPLY

Please enter your comment!
Please enter your name here