ក្រុមមេឃខៀវ Manchester City បានបំបែកកំណត់ត្រាក្លិបក្នុងការចុះហត្ថលេខាទិញខ្សែបម្រើស្លាប Riyad Mahrez ពីក្រុមកញ្ជ្រោងខៀវ Leicester City ជាមួយនឹងតម្លៃខ្លួនផ្ទេរ ៦០ លានផោន ខណៈដែលកីឡាករវ័យ ២៧ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយកីឡដ្ឋាន Etihad របស់ Man City ។
Man City បានបដិសេធការផ្ទេរយក Mahrez កាលពីខែមករាដោយសារការចរចារគ្នាមិនត្រូវរឿងតម្លៃខ្លួនដែលត្រូវបានគេរាយការណ៍មកថា Leicester ទាមទារខ្ពស់ពេកគឺដល់ទៅ ៩៥ លានផោនសម្រាប់តម្លៃខ្លួនរបស់កីឡាករនៃក្រុមជម្រើសជាតិអាល់ហ្សេរីរូបនេះ។ តែទោះជាយ៉ាងណាពេលនេះ Mahrez និង Man City បានជួបគ្នាដូចបំណងហើយ ខណៈដែលគាត់បាននិយាយថាប្រព័ន្ធលេងរបស់ Man City គឺល្អបំផុតសម្រាប់គាត់។ “ការមើលពួកគេលេងគឺជាក្ដីសុខមួយ។” Mahrez និយាយ។ “ហើយការបង្ហាញទម្រង់លេងរបស់ពួកគេកាលពីរដូវកាលមុនគឺពិតជាគួរឲ្យសរសើរខ្លាំងណាស់។ ខ្ញុំគិតថាយើងអាចជោគជ័យនាប៉ុន្មានឆ្នាំខាងមុខ ហើយខ្ញុំជឿថាទម្រង់លេងរបស់ខ្ញុំនឹងរីកចម្រើនក្រោមការដឹកនាំរបស់លោក Pep Guardiola ។”
The best things come to those who wait… ?#welcomeriyad to Manchester City! ? #mancity pic.twitter.com/lLjJZrz4J0
— Manchester City (@ManCity) July 10, 2018
ប្រែសម្រួល ៖ ភក្ដី