កាំភ្លើងធំ​ Arsenal បាន​​សម្រេច​ប្ដូរ​លេខ​​អាវ​ឲ្យ​ Ozil ហើយ​ ចង់​ដឹង​ថា​លេខ​ប៉ុន្មាន​អត់​!!!

0
1252

ខ្សែ​បម្រើ​ Mesut Ozil បាន​ក្លាយ​ជា​កីឡាករ​​​ពាក់​លេខ​ ១០ ថ្មី​ឲ្យ​ក្រុម​កាំភ្លើង​ធំ​ Arsenal បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​​ខ្សែ​បម្រើ​នៃ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ Jack Wilshere ដែល​​បាន​និយាយ​ថា​ខ្លួន​នឹង​មិន​មាន​អនាគត​ទេ​ បើ​នៅ​តែ​បន្ត​លេង​នៅ​​កីឡដ្ឋាន​ Emirates ។ Ozil បាន​ផ្លាស់​មក​ Arsenal ពី​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid កាល​ពី​ឆ្នាំ​ ២០១៣ និង​ចូល​លេង​បាន​​ជិត​ ២០០ ប្រកួត​ហើយ​ឲ្យ​ក្រុម​​នៃ​លីក​កំពូល​របស់​អង់គ្លេស​មួយ​នេះ​។

ហើយ​​ជាមួយ​​ចំនួន​នៃ​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​ដ៏​ច្រើន​នេះ​ដែរ​ Ozil កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ៣៧ គ្រាប់​ និង​បញ្ចូន​ឲ្យ​មិត្ត​រួម​ក្រុម​​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ ៧១ លើក​រហូត​ដល់​គេ​ឲ្យ​រហស្សនាម​គាត់​ថា​ជា​ស្ដេច​បញ្ចូន​បាល់​។ Ozil ក៏​បាន​ឈ្នះ​ពាន​ FA Cup ចំនួន​ ៣ ដង​ និង​ Community Shield មួយ​ដង​ផង​ដែរ​​ជាមួយ​ Arsenal ។​ ដោយ​ឡែក​​ទាក់ទង​ជាមួយ​ការ​ប្ដូរ​លេខ​អាវ​របស់​ Ozil ​នេះ​ដែរ​គឺ​ក្លិប​ Arsenal បាន​ប្រកាស​​ឲ្យ​ដឹង​​ថា​​អ្នក​គាំទ្រ​​ណា​ដែល​បាន​ទិញ​អាវ​រដូវកាល​ថ្មី​​ ២០១៨/១៩ របស់​ Arsenal និង​ដែល​មាន​​​បោះពុម្ព​ឈ្មោះ​ Ozil និង​​លេខ​ ១១ រួច​ហើយ​នោះ​នឹង​ទទួល​បាន​ការ​ប្ដូរ​​ជូន​អាវ​ថ្មី​ជំនួស​​វិញ​។

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here