អាហ្សង់ទីន​បាន​​ឡើង​ទៅ​ជួប​បារាំង​នៅ​វគ្គ​ ១៦ ក្រុម​ បន្ទាប់​ពី​លត់​នីហ្សេរីយ៉ា​ ២-១ ទាំង​លំបាក​

0
338

ខ្សែ​ការពារ​ Marcos Rojo បាន​ស៊ុត​បញ្ចូល​ទី​​ចុង​ម៉ោង​ជួយ​ឲ្យ​អាហ្សង់ទីន​​ឡើង​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​ចុង​ក្រោយ​នៅ​ក្នុង​ការ​ប្រកួត​នៃ​ពាន​​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​ការ​ទទួល​បាន​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា​ក្នុង​លទ្ធផល​ ២-១ ។ ហើយ​ពួក​គេ​នឹង​ត្រូវ​​ឡើង​ទៅ​ប៉ះ​គ្នា​ជាមួយ​ក្រុម​លេខ​ ១ នៃ​ពូល​ C គឺ​ក្រុម​ជម្រើស​ជាតិ​បារាំង​សម្រាប់​វគ្គ​ ១៦ ក្រុម​ ខណៈ​ដែល​ក្រូអាត​​ ក្រុម​លេខ​ ១ ពូល​​ D ដែល​បាន​លត់​អ៊ីស្លង់​ ២-១ នោះ​ត្រូវ​ឡើង​​ទៅ​ប៉ះ​​ដាណឺម៉ាក​។ គួរ​បញ្ជាក់​ថា​កាល​ពី​វគ្គ​ជម្រុះ​ក្នុង​ពូល​គឺ​​អាហ្សង់ទីន​​បាន​ស្ថិត​នៅ​ក្នុង​ពូល​ D ជាមួយ​ក្រូអាត​ នីហ្សេរីយ៉ា​ និង​អ៊ីស្លង់​ ប៉ុន្តែ​ពេល​នេះ​នីហ្សេរីយ៉ា​ និង​អ៊ីស្លង់​បាន​ដឹក​ដៃ​គ្នា​ទៅ​ផ្ទះ​វិញ​ហើយ​។

ប្រែ​សម្រួល ៖ ភក្ដី​

LEAVE A REPLY

Please enter your comment!
Please enter your name here