កូឡុំប៊ី រកបាន ៣ពិន្ទុនៅព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ ៣-០

0
325

(ម៉ូស្គូ) ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន​ កូឡុំប៊ី​ រកបាន​ ៣ពិន្ទុនៅព្រឹត្តិការណ៍​ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ​ ៣-០ ។ អ្នកទស្សនាផ្ទាល់ប្រមាណ​ ៤២៨៧៣​នាក់​ ក្នុងកីឡដ្ឋាន​ Kazan Arena ស្ថិតក្នុងទីក្រុង​ Kazan​ នៃប្រទេសរុស្ស៊ី។

គ្រាប់ដំបូងរបស់ កូឡុំប៊ី​ បានធ្វើឡើងក្នុងតង់ទី១ ដោយកីឡាករខ្សែការពារ លេខ៣ យើរី មីណា ក្នុងនាទីទី៤០ ។ ចូលដល់តង់ទី២ កីឡាកររបស់កូឡុំប៊ី​ ខ្សែការពារលេខ៩ រ៉ាដាមែល ហ្គាលខាវ រកបានមួយគ្រាប់ទៀត នៅនាទីទី៧០ ហើយក្នុងនាទីទី៧៥ កីឡាករខ្សែបម្រើ លេខ១១ Juan Cuadrado បានស៊ុតបំប៉ោងសំណាញ់ ប៉ូឡូញ​ ធ្វើឲ្យបញ្ចប់ការប្រកួត ក្នុងលទ្ធផល ៣ទល់០។

៣ពិន្ទុដំបូង​ក្នុងចំណោម​ ២ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល​ H បានធ្វើឲ្យកូឡុំប៊ី​ មានសង្ឃឹមឡើងវិញ ក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន​ និងសេណេហ្គាល់ មាន៤ពិន្ទុស្នើគ្នាឈរនៅកំពូល នៃពូល​ H ។ ពូល​ H មិនទាន់មានក្រុមណាមួយ កក់កៅអីទៅវគ្គ១៦ក្រុមនោះទេ គឺកំពុងស្ថិតភាពប្រទង់ប្រទាញគ្នា មួយ​ប្រកួតចុងក្រោយ ដើម្បីកាត់សេចក្តី ប៉ុន្តែក្រុមប៉ូឡូញ គឺហាលអាវហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here