(តារា) គូស្វាមីភរិយាដែលមានប្រជាប្រិយភាពមួយគូ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា ពិតជាបានធ្វើឲ្យអ្នកគាំទ្រស្ទើរតែលើសជាតិស្ករ ច្រណែននឹងភាពផ្អែមល្ហែមដែលអ្នកទាំង ២ ផ្តល់ឲ្យគ្នាមិនដែលខាន។ ជាពិសេស ខណៈដែលនៅសល់តែជាង១០ថ្ងៃទៀតប៉ុណ្ណោះក្នុងការត្រៀមខ្លួនទទួលសមាជិកថ្មីនោះ លោក គឹម សីហា បានថ្នាក់ថ្នមមើលថែ អ្នកនាងគង់ ចាន់ស្រីមុំ មិនឲ្យនឿយហត់ទាំងកិច្ចការផ្ទះ និងការរកស៊ីនៅក្នុងហាងផងដែរ។
ប៉ុន្តែនៅថ្ងៃនេះ គង់ ស្រីមុំ បានសម្តែងក្តីព្រួយបារម្ភចំពោះស្វាមី ដោយបានបង្ហោះរូបលោក គឹម សីហា កំពុងតែទទួលការព្យាបាលខ្នងនៅមន្ទីរពេទ្យ ព្រមទាំងសរសេរថា៖ “មកព្យាបាលដោយចលនា សង្ឃឹមថាជាសះស្បើយ ឈឺចង់ 4-6 ខែហើយ សាក់គ្រប់វិធីអោយតែជា ធ្វើយ៉ាងណាអោយជៀសផុតពីការវះកាត់ គឺហើយ។ ឆាប់ជាមកណា អត់បងអូនដូចអត់ដៃចឹង ឆាប់ជាមុនថ្ងៃល្អមកដល់ ព្រោះបងត្រូវរៀបចំអីវ៉ាន់ចាំទទួល ព្រះនាងតូចផង និងមើលថែអូនទៀតណា Kem seyha”៕