Kovacic ធ្វើ​ឲ្យ​ Real Madrid ភ្ញាក់​ផ្អើល​ដោយសារ​សំណើ​មួយ​របស់​គាត់​

0
224

ខ្សែ​បម្រើ​ Mateo Kovacic ត្រូវ​បាន​គេ​រាយការណ៍​​ឲ្យ​ដឹង​ថា​គាត់​បាន​ធ្វើ​ឲ្យ​ក្រុម​យក្ស​អេស្ប៉ាញ​ Real Madrid មាន​ការ​ភ្ញាក់​ផ្អើល​​ជាមួយ​នឹង​ការ​លេច​ឮ​ដំណឹង​​ថា​​​គាត់​​​​​​សុំ​​ចាក​ចេញ​ពី​ក្លិប​នា​រដូវក្ដៅ​នេះ​។ Kovacic កីឡាករ​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​​រូប​នេះ​​​មិន​មាន​ការ​អាក់​អន់​​ចិត្ត​ ឬ​​មិន​មាន​អ្វី​ដែល​គាត់​មិន​សប្បាយ​ចិត្ត​នោះ​ទេ​​នៅ​ឯ​​កីឡដ្ឋាន​ Bernabeu ប៉ុន្តែ​គាត់​មាន​គោលដៅ​ចង់​បង្ហាញ​ខ្លួន​​ក្នុង​ជម្រើស​ ១១ នាក់​ឲ្យ​បាន​ញឹកញាប់​​ជាង​មុន​ ខណៈ​ដែល​រដូវកាល​មុន​គាត់​ចូល​លេង​​ក្នុង​ជម្រើស​​​ដំបូង​ឲ្យ​ Real បាន​​តែ​ ១៤ ប្រកួត​ប៉ុណ្ណោះ​នៅ​ក្រោម​ការ​ដឹកនាំ​របស់​​អតីត​គ្រូ​បង្វឹក​លោក​ Zinedine Zidane ។

តែ​ទោះ​ជា​យ៉ាង​ណា​​ ​វិទ្យុ​អេស្ប៉ាញ​ Cadena Cope បាន​​បង្ហើប​ថា​​ Real មិន​ឆ្លើយ​តប​​នឹង​សំណើ​របស់​ Kovacic ដែល​បាន​បង្ហាញ​​នូវ​ចេតនា​ចង់​ចាក​​ចោល​ពួក​គេ​នោះ​ទេ​ ហើយ​ពួក​គេ​​នឹង​​មិន​ទទួល​យក​​រាល់​​សំណើ​ពី​ក្លិប​​ណា​ទាំង​អស់​ដែល​ដាក់​ដើម្បី​ដេញ​ថ្លៃ​មក​លើ​​កីឡាករ​វ័យ​ ២៤ ឆ្នាំ​រូប​នេះ​។ Kovacic បាន​មក​ជ្រក​កោន​ជាមួយ​ Real Madrid ដែល​ជា​ក្រុម​ម្ចាស់​ជើង​ឯក​ពាន​ Champions League ១៣ សម័យ​កាល​មួយ​នេះ​កាល​ពី​ឆ្នាំ​ ២០១៥ ប៉ុន្តែ​មួយ​រយៈ​ក្រោយ​នេះ​គាត់​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជាមួយ​ការ​ផ្ទេរ​ទៅ​ចុះ​ចូល​ជាមួយ​​​ក្រុម​ល្បីៗ​មួយ​ចំនួន​នៅ​អឺរ៉ុប​​ដែល​មាន​ដូចជា​ ៖ Juventus, AC Milan, Inter Milan និង​ Schalke របស់​អាល្លឺម៉ង់​។

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here