(ម៉ូស្គូ) ការប្រកួត World Cup 2018 នៅរុស្ស៊ី នាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ មាន៣គូ ក្នុងនោះមាន៖ ស៊ុយអែត ឈ្នះកូរ៉េខាងត្បូង, ប៊ែលហ្ស៊ិក បំបាក់ ប៉ាណាម៉ា និងក្រុមអង់គ្លេស ស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី។
ទី១៖ ក្រុមបាល់ទាត់ជម្រើសជាតិ ស៊ុយអែត រកបាន៣ដំបូង ដើម្បីឡើងទៅឈរលេខ២ នៃពូល F បណ្តោះអាសន្ន ក្រោយយកឈ្នះកូរ៉េខាងត្បូង ១-០ ដោយបាល់ប៉េណាល់ទី១១ម៉ែត្រ (Penalty) បន្ទាប់ពីខ្សែការពារកូរ៉េទាក់ជើងក្នុងតំបន់គ្រោះថ្នាក់។
ទី២៖ ក្រុមបាល់ទាត់ជម្រើសជាតិប៊ែលហ្ស៊ិក បានលត់ក្រុមមកពីអាមេរិកខាងជើង ប៉ាណាម៉ា ៣-០ ដើម្បីឡើងទៅឈរនៅកំពូលតារាងពូល G បណ្តោះអាសន្ន។ ប៊ែលហ្ស៊ិក បានបើកការនាំមុខគ្រាប់ទី១ នៅនាទីទី៤៧ ពោលគឺទើបចាប់ផ្តើមលេងវគ្គទី២ បាន២នាទីប៉ុណ្តោះ ហើយបានបន្ថែម២គ្រាប់ទៀតនៅនាទីទី៦៩ និងនាទីទី៧៥ ពីការធ្វើបានសម្រេចដោយកីឡាករ Romelu Lukaku មកពីក្លឹប Manchester United។
ទី៣៖ អតីតម្ចាស់ជើងឯក World Cup 1966 អង់គ្លេស បានស៊ុតបំប៉ោងសំណាញ់ ទុយនេស៊ី នៅវគ្គសន្សំពិន្ទុនៃពូល G ក្នុង World Cup 2018 នៅរុស្ស៊ី ក្នុងលទ្ធផល ២-១។ ទាំងពីរគ្រាប់ ត្រូវបានធ្វើឡើងដោយកីឡាករខ្សែប្រយុទ្ធដ៏សំខាន់របស់អង់គ្លេស គឺកីឡាករ Harry KANE ពាក់លេខ៩ នៅនាទីទី១១ និងនៅនាទីទី៩១៕