ក្រុមជម្រើសជាតិស៊ុយអែតបានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតនៃពានរង្វាន់បាល់ទាត់ពិភពលោកក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះដោយបានផ្តួលក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រពីសំណាក់ប្រធានក្រុម កីឡាករ Andreas Granqvist ដែលត្រូវបានប្រគល់ជូន បន្ទាប់ពីការត្រួតពិនិត្យវីដេអូជំនួយការអាជ្ញាកណ្ដាល(VAR)។ មានការពន្យាពេលបន្តិចបន្តួចចំពោះការបង្កកំហុសរបស់កីឡាករ Kim Min-woo ទៅលើកីឡាករ Viktor Claesson ដែលត្រូវបានវិភាគនៅលើខ្សែវីដេអូ មុនពេលអាជ្ញាកណ្តាលសម្រេចចិត្តផ្ដល់បាល់ពិន័យ ១១ ម៉ែត្រទៅឲ្យខាងស៊ុយអែតដែលបានស៊ុតទម្លុះដៃអ្នកចាំទី Cho Hyun-woo doy ដោយកីឡាករ Granqvist ។
ចំណែកកូរ៉េខាងត្បូងដែលពេលនេះកំពុងបង្ហាញខ្លួនជាលើកទី ៩ របស់ពួកគេនៅក្នុងព្រឹត្តិការណ៍ World Cup មួយនេះស្ទើរតែមានឱកាសទម្លុះសំណាញ់ទីរបស់ស៊ុយអែតទៅហើយ បន្ទាប់ពីការតែតមួយក្បាលរបស់កីឡាករ Koo Ja-cheol ប៉ុន្តែមិនចំគោលដៅ។ ហើយជាមួយនឹងលទ្ធផល ១-០ នេះបានធ្វើឲ្យស៊ុតអែតឡើងទៅឈរលើកំពូលតារាងនៃពូល F ជាមួយម៉ិកស៊ិកដែលបានផ្ដួលក្រុមរក្សាតំណែងជើងឯកអាល្លឺម៉ង់ដោយលទ្ធផល ១ ទល់នឹង ០ ។
ប្រែសម្រួល ៖ ភក្ដី