ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Anthony Martial ពិតជាចង់ចាកចេញពីក្លិបនៅរដូវក្តៅនេះពិតប្រាកដមែន។ នេះបើយោងតាមសម្ដីភ្នាក់ងាររបស់គាត់ដែលបាននិយាយថាពេលវេលាបានមកដល់ហើយដើម្បីផ្លាស់ចេញពីទឹកដី Old Trafford ។ លោក Philippe Lamboley ក៏បានបញ្ជាក់ផងដែរថា United មានបំណងចង់បន្តកុងត្រាបន្ថែមឲ្យ Martial និងមិនចង់ឲ្យកីឡាករបារាំងរូបនេះចាកចេញទេ។
តែទោះជាយ៉ាងណាលោក Philippe ភ្នាក់ងាររបស់ Martial បានរៀបរាប់ថា ៖ “យើងមិនបានឈានដល់ការព្រមព្រៀងណាមួយទេកាលពី ៧ ខែមុន។ ហើយបន្ទាប់ពីគិតអំពីកត្តា និងលទ្ធភាព បានធ្វើឲ្យ Anthony Martial ចង់ចាកចេញពីក្រុម Manchester United ។ មានកត្ដាជាច្រើនដែលជំរុញឲ្យគាត់ចង់ចាកចេញ។ ខ្ញុំគិតថានៅពេលដែលក្លិប United ដែលជាក្លិបដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោកមួយនេះមិនបានឈានដល់កិច្ចព្រមព្រៀងមួយបន្ទាប់ពីការចរចាគ្នាអស់ពេល ៨ ខែ នោះពួកគេនឹងមិនចង់រក្សាកីឡាករដ៏សំខាន់ម្នាក់ក្នុងក្រុមរបស់គេឡើយ។ នោះហើយជាមូលហេតុដែលការសម្រេចចិត្តនេះបានមកដល់។ វាជាការសម្រេចចិត្តយ៉ាងល្អ។”
ប្រែសម្រួល ៖ ភក្ដី