- ទឹកដោះម្ដាយផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជា
ជាតិប្រូតេអ៊ីន និងជាតិខ្លាញ់យ៉ាងច្រើនសម្រាប់ទារកក្នុងចំនួនសមស្របនិងត្រឹមត្រូវ
ជាតិឡាក់តូស(ជាតិស្ករក្នុងទឹកដោះ)ច្រើនជាងទឹកដោះដទៃទៀតដែលជាតម្រូវការរបស់ទារក
មានជីវជាតិគ្រប់គ្រាន់សម្រាប់ទារកដោយមិនចាំបាច់ត្រូវបន្ថែមជីវជាតិដទៃទៀតទេ
មានជាតិដែកគ្រប់គ្រាន់សម្រាប់ទារក។ ជាតិដែកនៅក្នុងទឹកដោះម្ដាយមិនមានចំនួនច្រើនលើសលប់ទេតែអាចសមល្មម សម្រាប់ទារកដែលមិនបណ្ដាលឱ្យជួបភាពស្លេកស្លាំងដែលបណ្ដាលមកពីកង្វះសារ ជាតិដែក។
មានសារជាតិទឹកគ្រប់គ្រាន់ ទោះបីជាអាកាសធាតុកៅ្តស្ងួតយ៉ាងណាក៏ដោយ
អំបិលកាល់ស្យូម និងហ្វូស្វាតត្រឹមត្រូវ
មានអង់ស្ស៊ីមពិសេស(លីប៉េស)ដែលជួយរំលាយខ្លាញ់។
- អត្ថប្រយោជន៍នៃការបំបៅដោះ
1) អត្ថប្រយោជន៍នៃការបំបៅដោះចំពោះម្តាយ
អាចកាត់បន្ថយហានិភ័យ
កាត់បន្ថយការហូរឈាមបន្ទាប់ពីសំរាល
អោយស្បូនឆាប់វិលមកសភាពដើមវិញ
អារម្មណ៍ធូរស្រាលនិងកាត់បន្ថយភាពតប់ប្រមល់
ជំងឺមហារីកសុដន់ និងក្រពេញអូវែ
ជំងឺទឹកនោមផ្អែមប្រភេទទី 2
ជំងឺបេះដូង
បានដើរតួនាទីយ៉ាងសំខាន់
ប្រមូលផ្តុំជាតិខ្លាញ់ជួយឲ្យទម្ងន់របស់ម្តាយវិលមករកសភាពដើមវិញ និងបន្ថយទំងន់ដល់កំរិត ដែលមានសុខភាព
បណ្តុះចំណង់ផ្លូវចិត្តយ៉ាងរឹងមាំរវាង អ្នកមា្តយនិងកូន
ជាយន្តការនៃការរំលាយអាហាររបស់ម្តាយ
2) អត្ថប្រយោជន៍នៃការបំបៅដោះចំពោះទារក
អត្ថប្រយោជន៍រយៈពេលខ្លី៖
ងាយស្រួលរំលាយនិងការបឺតស្រួប
កាត់បន្ថយអាឡែហ្ស៊ី
ពង្រឹងការលូតលាស់ខួរក្បាល
ពង្រឹងប្រព័ន្ធការពាររាងកាយ
ក្រពះពោះវៀនមានសុខភាពល្អ
អត្ថប្រយោជន៍រយៈពេលវែង៖
កាត់បន្ថយនូវការធាត់ជ្រុល
កាត់បន្ថយជំងឺទឹកនោមផ្អែម
កាត់បន្ថយសំពាធឈាមនិងខ្លាញ់ក្នុងឈាម
មានរកើនឡើងខ្ពស់នៃភាពវៃឆ្លាត
រៀបរាងដោយវេជ្ជ ហួត លឹមស្រីន ឯកទេសសម្ភព និង រោគស្ត្រី