ក្រុមកាំភ្លើងធំ Arsenal ត្រៀមតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីគ្រូបង្វឹកម៉ឺនឆ្នាំរបស់ពួកគេគឺលោក Arsene Wenger បានលាលែងពីតំណែងនាចុងរដូវកាលនេះ ក្រោយ

0
271

ក្រុមកាំភ្លើងធំ Arsenal ត្រៀមតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីគ្រូបង្វឹកម៉ឺនឆ្នាំរបស់ពួកគេគឺលោក Arsene Wenger បានលាលែងពីតំណែងនាចុងរដូវកាលនេះ ក្រោយដឹកនាំបាន ២០ ឆ្នាំផ្លាយ។

លោក Emery ត្រូវបានចាត់ទុកជាបេក្ខភាពលេចធ្លោមួយរូបក្នុងចំណោមបេក្ខភាពគ្រូបង្វឹកជាច្រើនរូបផ្សេងទៀតដែលត្រូវបានក្រុមកាំភ្លើងធំធ្វើការទាក់ទង ខណៈដែលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានទំនេរគ្មានការងារធ្វើ ក្រោយពីចាកចេញពីក្រុមម្ចាស់ជើងឯកលីកកំពូលរបស់បារាំង Paris St-Germain ដែលជាកន្លែងដែលគាត់បានឈ្នះពាន Ligue 1 ចំនួនម្ដង។

ពីមុន Emery គាត់ធ្លាប់ដឹកនាំក្រុម Sevilla ដោយបានជួយឲ្យក្រុមនៃលីកកំពូលរបស់អេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ Europa League ដល់ទៅ ៣ រដូវកាលជាប់ៗគ្នា គឺចន្លោះពីឆ្នាំ ២០១៤ ដល់ ២០១៦ ។

Emery បានប្រកាសកាលពីខែមុនរួចហើយថាគាត់នឹងចែកផ្លូវគ្នាជាមួយ PSG នាចុងរដូវកាលនេះ ហើយក៏ជាពេលដែលគាត់អស់កុងត្រាជាមួយក្លិបដែលមានមូលដ្ឋានក្នុងទីក្រុងប៉ារីសនេះផងដែរ​។

ក្រៅពីលោក Emery នៅមានបេក្ខភាពគ្រូបង្វឹកមួយចំនួនទៀតដែលត្រូវបានគេផ្សាភ្ជាប់ជាមួយការមកដឹកនាំនៅកីឡដ្ឋាន Emirates ជំនួសលោកតា Wenger ដូចជា ៖ លោក Massimiliano Allegri គ្រូបង្វឹករបស់ក្រុម Juventus, អតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និងក្រុមយក្សស Real Madrid លោក Carlo Ancelotti និងរួមទាំងអតីតកីឡាកររបស់​ Arsenal មួយចំនួនផ្សេងទៀតដូចជា ៖ Mikel Arteta, Thierry Henry និង Patrick Vieira ។

LEAVE A REPLY

Please enter your comment!
Please enter your name here