Zidane ឆ្លើយតបទៅកាន់សម្ដីរបស់គ្រូ Liverpool វិញឡើងឡូយ

0
284

ក្រុមហង្សក្រហម Liverpool នឹងមិនស្រែកឃ្លានជ័យជម្នះនៅក្នុងការប្រកួតពានរង្វាន់ Champions League វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសៅរ៍នេះជាង Real Madrid ទេ។ នេះបើតាមប្រសាសន៍របស់លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុមដែលមានរហស្សនាមអធិរាជស។

Real Madrid បានប្រកួតឈ្នះវគ្គផ្ដាច់ព្រ័ត្រ​នៃពានរង្វាន់​ Champions League ​នេះចំនួន ៣ ដងរួចមកហើយក្នុងរយៈពេល ៤ រដូវកាលចុងក្រោយនេះ ខណៈដែល Liverpool ឯណោះបានជោគជ័យក្នុងពានរង្វាន់ដ៏ធំមួយនេះចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០០៥ ។

លោក Jurgen Klopp អ្នកចាត់ការ ក៏ដូចជាគ្រូបង្វឹករបស់ Liverpool រូបនេះបានថ្លែងថាក្រុមរបស់លោកមានបំណងចង់បំបាក់ Real ដែលបានគ្រងតំណែងពាន​ Champions League ដល់ទៅ ១២ សម័យកាលតែឯង។តែទោះជាយ៉ាងណា លោក Zidane បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា ៖ “អ្នកមិនអាចនិយាយបានទេថា Liverpool មានការស្រែកឃ្លានចង់ឈ្នះជាងពួកយើង(Real Madrid)។ គ្មាននរណាម្នាក់អាចយកការស្រែកឃ្លាននេះចេញឆ្ងាយពីពួកយើងបានទេ។”

“យើងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះជាលើកទី ៣ ដែលជា​ឱកាសសម្រាប់យើងក្នុងការចារកំណត់ត្រាប្រវត្តិសាស្ត្រ។” បុរសសញ្ជាតិបារាំងរូបនេះបានបន្ថែម។គួរបញ្ជាក់ផងដែរថាការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់​ Champions League រដូវកាលនេះដែលជាការប៉ះគ្នារវាង Real Madrid ក្រុមរក្សាតំណែងជើងឯក ជាមួយ Liverpool នេះដែរគឺនឹងធ្វើការប្រកួតនារាត្រីថ្ងៃសៅរ៍នេះហើយ។

 

LEAVE A REPLY

Please enter your comment!
Please enter your name here