Liverpool កាច់បំបាក់​ Roma ៥-២ ជើងទី១ វគ្គ​៤ក្រុម UCL

0
238

កីឡា ៖ Liverpool បង្ហាញភាពល្អឥតខ្ចោះក្នុងការសហការនិងការលេងពេលប៉ះជាមួយ AS Roma ក្នុងវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នៅកីឡដ្ឋាន Anfield ក្នុងក្របខ័ណ្ឌ UCL ដែលធ្វើការប្រកួតនៅរាត្រីថ្ងៃទី ២៤ ខែមេសាកន្លងទៅនេះ។

ទោះជាមានរបាំងការពារដែកដែលក្រុម Roma បានរៀបចំហើយក្តីក៏មិនអាចទប់ជាប់ទៅនិងលំនឹង និងល្បឿនព្រមទាំងយុទ្ធសាស្រ្តរបស់ក្រុម Liverpool នោះទេ ហើយជាលទ្ធផលដ៏កក្រើក និង មិនគួរអោយជឿដោយធ្វើបានត្រឹមនាទី ៦៨ តែប៉ុណ្ណោះបានរហូដដល់ ៥គ្រាប់។

គួរបញ្ជាក់ផងដែរថាក្នុងការប្រកួតនេះ កីឡាកដែលគេមើលឃើញថាជា វីរះបុរសក្នុងទីលានដែលអាចជួយអោយ Liverpool មានជ័យជំនះនោះគឺគីឡាករ Mohamed Salah ជាកីឡាការអតីតក្រុម Roma នេះតែម្តង សរុបគ្រាប់បាល់នេះទៀតគាត់អាចរកបានរហូតដល់ 43គ្រាប់ហើយ។

យើងរងចាំតាមដានជើងទី២នឹងធ្វើឡើងនៅថ្ងៃទី០២ ឧសភា នាកីឡដ្ឋានអូឡាំពិក​ ក្រុង Rome ប្រទេសអ៊ីតាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here