តើស្នេហាគឺជាការលះបង់? តើដើម្បីស្នេហ៍ា អ្នកសុខចិត្តបោះបង់កូនចោល ?

0
1405

រឿងរ៉ូវមួយបាកកើតឡើងលើគ្រួសារមួយ ដែលតម្រូវឲ្យរូបនាងត្រូវលះបង់កូនប្រុសរបស់ខ្លួន ដើម្បីជ្រើសរើសបរុសពោះម៉ាយម្នាក់ដែលខ្លួនស្រឡាញ់ និងត្រូវរៀបការ។ នេះជារឿង៖ ខ្ញុំធ្លាក់ខ្លួនមេម៉ាយកូនមួយក្នុងវ័យសាមសិបឆ្នាំដ៏ក្មេងខ្ចី។ ស្វាមីនិងខ្ញុំបានលែងលះគ្នាដោយខ្ញុំតស៊ូខ្លាំងណាស់ទើបខ្ញុំទទួលបានសិទ្ធិចិញ្ចឹមកូនប្រុស ព្រោះអតីតស្វាមីខ្ញុំក៏ចង់បានសិទ្ធិចិញ្ចឹមកូនប្រុសដែរ។ អតីតស្វាមីខ្ញុំបានផ្ដល់អាហារកិច្ចជារៀងរាល់ខែ។ គាត់មកលេងកូនប្រុសមួយខែម្ដងដែរ។

ពេលវេលាបានកន្លងទៅ ខ្ញុំបានជួបបុរសពោះម៉ាយម្នាក់ដែលលែងលះ ហើយប្រពន្ធរបស់គាត់ទទួលបានសិទ្ធិចិញ្ចឹមកូនស្រី។ គាត់មិនដែលខ្វល់នឹងកូនស្រីរបស់គាត់ឡើយ។

ទំនាក់ទំនងរបស់យើងទាំងពីរកាន់តែរីកចម្រើន រួចថ្ងៃមួយគាត់បានសុំខ្ញុំរៀបការហើយខ្ញុំក៏យល់ព្រម។

គូដណ្ដឹងរបស់ខ្ញុំបានស្នើថា:

-” អូនគួរតែយកកូនប្រុសរបស់អូនទៅឲ្យអតីតស្វាមីរបស់អូនចិញ្ចឹមទៅ ហើយយើងអាចទៅលេងវាជារៀងរាល់សប្ដាហ៍បាន!”

តាមពិត ឪពុកម្ដាយខ្ញុំស្រឡាញ់ចៅប្រុសណាស់ ខ្ញុំចង់យកវាទៅផ្ញើនឹងពួកគាត់ តែពួកគាត់មិនអាចមានកម្លាំងចិញ្ចឹមបីបាច់ចៅប្រុសទេ ព្រោះឪពុកខ្ញុំមានជំងឺមហារីក រីម្ដាយខ្ញុំមានជំងឺផ្លូវចិត្តក្រោយពេលដែលខ្ញុំលែងលះគ្នា។ ខ្ញុំមិនចង់ឲ្យពួកគាត់កើតទុក្ខដោយបាត់បង់ចៅប្រុសទេ។

ខ្ញុំស្នើសុំគូដណ្ដឹងខ្ញុំថា:

-” អូនសុំដោះស្រាយរឿងកូនប្រុសក្រោយយើងរៀបការសិនបានឬទេ?”

គូដណ្ដឹងខ្ញុំឆ្លើយថា:

-” ទេ! អូនត្រូវប្រគល់កូនប្រុសនេះទៅឲ្យអតីតស្វាមីរបស់អូន មុននឹងយើងរៀបការ!”

 

 

 

ខ្ញុំពិបាកចិត្តខ្លាំងណាស់ ព្រោះកូនប្រុសស្រឡាញ់ខ្ញុំខ្លាំងណាស់ តើវាពិបាកចិត្តយ៉ាងណាទៅ បើវាចាកចេញពីទ្រូងដ៏កក់ក្ដៅរបស់ខ្ញុំទៅ?
តើឳពុកម្ដាយខ្ញុំដែលកំពុងរស់នៅតស៊ូនឹងជំងឺ ពិបាកចិត្តយ៉ាងណា នៅពេលដែលចៅប្រុសឃ្លាតឆ្ងាយទៅនោះ?

ខ្ញុំយល់នូវមូលហេតុដែលគូដណ្ដឹងខ្ញុំមិនត្រូវការកូនប្រុសខ្ញុំ ព្រោះអ្នកទាំងពីរនាក់មិនជាប់សាច់ឈាមនឹងគ្នាសោះឡើយ!

តើខ្ញុំត្រូវលះបង់កូនប្រុសដើម្បីស្នេហាថ្មីដែរឬទេ?
ប្រភព: Bo Tut

LEAVE A REPLY

Please enter your comment!
Please enter your name here