៦ចំណុចពិសេសរបស់ទឹកការ៉ុត ធ្វើឲ្យសុខភាពរាកាយល្អ និងមានសម្រស់វ័យក្មេង

0
1713

(សុខភាព) ការ៉ុត ជាបន្លែមើមមួយប្រភេទដែលមានរសជាតិឆ្ងាញ់អាចទទួលទានបានទាំងឆៅ ឬយកទៅ ចម្អិនធ្វើម្ហូប ផ្សេងៗបានច្រើនមុខ ហើយបន្លែនេះសម្បូរណាស់ក្នុងប្រទេសកម្ពុ ខាងក្រោមនេះគឺជា៦ចំណុចពិសេស៖

១. ពង្រឹងសុខភាពប្រព័ន្ធរំលាយអាហារ

នៅពេលអ្នកទទួលទានទឹកការ៉ុតស្រស់ ១ កែវ រាងកាយនឹងរំញោចការបញ្ចេញទឹកអាស៊ីតក្រពះ ឬទឹករំលាយអាហារ ហើយអនុញ្ញាតឲ្យអាចស្រូបយកនូវអត្ថប្រយោជន៍ពីគ្រប់មីក្រូ និងម៉ាក្រូសារធាតុចិញ្ចឹមដែលអ្នកបានទទួលទាន។ ជាតិសសៃដែលមានក្នុងការ៉ុតក៏ជួយកម្ចាត់បាក់តេរីមិនល្អ និងសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារផងដែរ។

២. បង្កើនសុខភាពភ្នែក

ទឹកការ៉ុតស្រស់ មានផ្ទុកសារធាតុ lutein និង beta-carotene ដែលចាំបាច់សម្រាប់រក្សាសុខភាពភ្នែកល្អប្រសើរមើលឃើញកាន់តែច្បាស់ ហើយជៀសផុតពីបញ្ហាភ្នែកផ្សេងៗ។ ដូច្នេះដើម្បីពង្រឹងបង្កើនសុខភាពភ្នែកនោះ វិធីដ៏ងាយមួយដែលអ្នកគួរអនុវត្តជាប្រចាំ គឺការទទួលទានទឹកការ៉ុតស្រស់។

៣. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

កុំខ្លាចថាជាតិផ្អែមនៃទឹកការ៉ុតស្រស់អាចធ្វើឲ្យជាតិស្ករក្នុងឈាមអ្នកឡើងខ្ពស់! ក៏ព្រោះការ៉ុតមានផ្ទុកសម្បូរទៅដោយជាតិ carotenoids ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយបញ្ចុះជាតិស្ករក្នុងឈាមបានយ៉ាងមានប្រសិទ្ធិភាព។

៤. ទប់ស្កាត់ជំងឺមហារីក

ទឹកការ៉ុត ជាប្រភពដ៏ប្រសើរនៃសារធាតុ carotenoids និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនប្រភេទទៀតដែលជួយរារាំងកម្ចាត់កោសិកាមហារីកក្នុងរាងកាយ។ សារធាតុ  carotenoids មានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកពោះវៀនធំ, មហារីកផ្លោកនោម, មហារីកមាត់ស្បូន និងមហារីកបំពង់ក។

៥. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ

ទឹកការ៉ុតស្រស់ ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ។ លើសពីនេះទៅទៀត ជាតិសសៃនៅក្នុងទឹកការ៉ុតក៏ប្រសើរសម្រាប់សុខភាពប្រព័ន្ធសសៃឈាមបេះដូងផងដែរ។

៦. សុខភាពស្បែកល្អប្រសើរ

វីតាមីន A ដើរតួនាទីជួយការពារកោសិកាស្បែកពីការបំផ្លាញផ្សេងៗ, រក្សាជាតិសំណើមនៃស្បែក និងទប់ស្កាត់ស្នាមខ្សែ ក៏ដូចជាស្នាមជ្រីវជ្រួញលើស្បែកផងដែរ។ ទឹកការ៉ុតស្រស់ ជាប្រភពដ៏ប្រសើរបំផុតមួយនៃវីតាមីន A ហើយក៏មានប្រសិទ្ធិភាពជួយព្យាបាលបញ្ហា ឬជំងឺស្បែកផ្សេងៗបានគួរឲ្យកត់សម្គាល់៕ប្រភពHealth.com

LEAVE A REPLY

Please enter your comment!
Please enter your name here