ពិសេសណាស់ សម្រាប់មេផ្ទះ របៀបធ្វើនំពពាយ ដ៏ឆ្ងាញ់

0
1287

នេះជាវិធីធ្វើនំពពាយ ដែលជានំបុរាណរបស់ខ្មែរយើង ដែលមានតាំងពិបុរាណ ហើយគឺមានរសជាតិឆ្ងាញ់ណាស់ ក៏បានពេញនិយមដែលប្រជាពលរដ្ឋនៅកម្ពុជា និងបរទេសមួយចំនួន ។

នេះជារបៀបធ្វើខាងក្រោមនេះ ៖

#គ្រឿងផ្សំ

– ម្សៅដំណើប

– ដូងទុំ

– សណ្តែកបាយ

– ល្ងស

– សាច់ដូង កោសជាសសៃៗ

– ខ្ទិះដូង

– ស្ករស

 

#វិធីធ្វើ

១- ដូងទុំកោស ពូតយក ខ្ទិះដើម ចំណែកដូងរលាក់ទឹក កោសយកសាច់។

២- សណ្តែកបាយត្រាំទឹកក្តៅឲ្យរីក នឹងបកសំបកចេញឲ្យស្អាត សឹមយកទៅដាក់ចំហុយ និងច្របាច់ឲ្យម៉ត។

៣- ម្សៅដំណើបលាយទឹក ក្នុងបរិមាណឲ្យម្សៅមានសភាពទន់ៗ នឹង សូនជាដុំសំប៉ែត សឹមយកសណ្តែក ដែលយើងបានប្របាច់ឲ្យម៉ត់មុននេះ មកដាក់នៅចំកណ្តាលធ្វើជាស្នូល ទើបបតម្សៅជាពីរ ប្របាច់ចុងៗ ឲ្យជាប់គ្នាដូចឆ្មេញរណារ។

៤- ខ្ទិះដើមសូមនាំយកទៅរម្ងាស់ឲ្យឡើងខាប់ៗ ។

៥- យក ឆ្នាំងចំហុយឡាំងស៊ឹងដាក់ស្លឹកចេកទ្រាប់ទៅនឹងបាត យកខ្ទិះដើមដែលបានរម្ងាស់នេះមកលាប លើស្លឹកចេក បន្ទាប់មក យកនំមកដាក់តំរៀបឲ្យ ពេញ នឹងប្រើពេលចំហុយប្រហែល ១០-១៥ នាទី ចង់ស្ងោរក៏បានបើចង់លឿន ពេលឆ្អិនរូយសសៃដូងពីលើ លាយស្ករសជាមួយល្ងរសជ្រលក់ញាំុ ជាការស្រេច៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here