(ភ្នំពេញ) ឈុត “ទេពីស្រីសួគ៌បវរឦសានបុរៈ”នាសម័យចេនឡាឲ្យកញ្ញា ឌី លីកា គ្រងដើម្បីចូលរួមប្រកួត Miss Grand International 2018នេះ។ ក្នុងគោលបំណងរំលឹកគុណបុព្វបុរសខ្មែរដែលលោក បានលះបង់ និងការពារថែរក្សាព្រះនគរខ្មែរ ឲ្យមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យពិសេសពិសេសគឺអរិយធម៌ និងវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ។
កម្មវីធីប្រឡង សម្រស់កញ្ញាឯក Miss Grand International 2018 បានមកដល់ហើយ ក្នុងនោះក៏មានវត្តមាន បេក្ខនារីដ៏ស្រស់ស្អាត និងពោពេញដោយចំណេះដឹង គឺ កញ្ញា ឌី លីកា កំពុងតែដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយមានការចូលរួមប្រកួតពីបេក្ខនារីមកពីគ្រប់ប្រទេស និងឆ្លងកាត់វគ្គជម្រុះជាច្រើន។
មកដល់ខណៈនេះ ក៏មានការប្រកួតប្រជែងជ្រើសរើសយកឈុតតំណាងជាតិចំនួន២០ ដែលស្រស់ស្អាតជាងគេផងដែរ ក្នុងនោះបវរកញ្ញាកម្ពុជាកញ្ញា ឌី លីកា បានគ្រងឈុត“ទេពីស្រីសួគ៌បវរឦសានបុរៈ” ដែលកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។
យោងតាមគណនីហ្វេសប៊ុក Miss Cambodia ឲ្យដឹងថា មូលហេតុដែលយកឈុត “ទេពីស្រីសួគ៌បវរឦសានបុរៈ”នាសម័យចេនឡាឲ្យកញ្ញា ឌី លីកា គ្រងដើម្បីចូលរួមប្រកួត Miss Grand International 2018នេះ។ ក្នុងគោលបំណងរំលឹកគុណបុព្វបុរសខ្មែរដែលលោក បានលះបង់ និងការពារថែរក្សាព្រះនគរខ្មែរ ឲ្យមានភាពរីកចម្រើនរុងរឿងលើគ្រប់វិស័យពិសេសពិសេសគឺអរិយធម៌ និងវប្បធម៌ដ៏ស្រស់ផូរផង់របស់ខ្មែរ៕ ប្រភព ហ្វេសប៊ុក Miss Cambodia