និស្សិតទាំងឡាយដែលបញ្ចប់ការសិក្សាដោយជោគជ័យបានមកលេងសាស្ត្រាចារ្យហេីយម្នាក់ៗបានរអ៊ូរទាំស្ដីពីភាពតានតឹងនៃការងារនិងជីវិតដ៏លំបាក ដែលគេជួបប្រទះក្រោយការសិក្សា។
ដើម្បីទទួលនិស្សិតទាំងអស់ សាស្ត្រាចារ្យបានឆុងកាហ្វេមួយថូធំ ហេីយយកពែងប្លាស្ទីក ពែងព័រសឺឡែន ពែងក្រដាស និងពែងកែវដែលមានរូបរាងនិងតម្លៃខុសគ្នាមកឲ្យនិស្សិតចាក់កាហ្វេញ៉ាំដោយខ្លួនឯង។
និស្សិតបានជ្រើសរើសពែង ដោយម្នាក់ៗដណ្ដើមគ្នាយកពែងដែលគេគិតថាល្អ។
លោកសាស្ត្រចារ្យមានប្រសាសន៍ថា:
-” ធម្មតាទេ កូនៗចង់បានពែងថ្លៃនិងល្អបំផុត តែអ្វីដែលសំខាន់គឺរសជាតិកាហ្វេមិនមែនពែងទេ តែកូនៗចាប់អារម្មណ៍តែលើពែងតែប៉ុណ្ណោះ!
សូមកូនៗពិចារណាៈ ជីវិតដូចជាកាហ្វេ រីការងារ ប្រាក់ និងតួនាទីក្នុងសង្គម គឺដូចជាពែង។
ពែងគ្រាន់តែជាឧបករណ៍ដាក់កាហ្វេដែលប្រៀបប្រដូចជាជីវិត ហើយពែងប្រភេទណាក៏មិនមែនកំណត់នូវភាពខុសគ្នានៃរសជាតិកាហ្វេដែរ រីឯការងារនិងតួនាទីក្នុងសង្គមក៏មិនកំណត់រសជាតិនៃជីវិតដែរ។
ពេលខ្លះរវល់តែផ្ដោតតែទៅលើពែង វាធ្វើឲ្យយើងភ្លេចក្រេបរសជាតិពិតនៃកាហ្វេ មានន័យថា យើងផឹកកាហ្វេមិនមែនយើងផឹកពែងទេ!
ចឹងហើយ រវាងប្តីនិងប្រពន្ធ ក៏មិនត្រូវសំលឹងមើលតែខាងលើពេក សូមមើលមកខាងក្រោមផង ពេលខ្លះ នៅពេលដែលយើងសំលឹងទៅលើពេក ជួនកាលវាអាចធ្វើឲ្យក្រុមគ្រួសាររបស់យើងមិនមានក្តីសុខ តែបែមកមើលខាងក្រោម ពេលខ្លះទោះបីយើងមិនមានអ្វីៗគ្រប់យ៉ាងដូចមែន ប៉ុន្តែពេលអ្នកមានមិនអាចយកលុយទិញបានទេ គឺក្តីសុខ និងសុភមង្គលក្នុងគ្រួសាររបស់យើងម្នាក់ៗ ព្រោះថាអ្វីៗនៅលើលោកនេះ គ្មានអ្វីស្ថិតស្ថេរទេ ។
តាមពិត មនុស្សដែលសប្បាយចិត្ត គឺមិនមែនគេមានអ្វីៗសុទ្ធតែល្អបំផុតនោះទេ! គេគ្រាន់តែអាចធ្វើអ្វីៗដែលគេមាន ឲ្យល្អបំផុតតែប៉ុណ្ណោះ!
អ៊ីចឹង ចូរកូនៗរស់នៅជីវិតដ៏សាមញស្រឡាញ់ស្នេហាដ៏ស្មោះស្ម័គ្រ មើលថែរក្សាគ្នាដោយអស់ពីចិត្តពីថ្លើម និងនិយាយប្រាស្រ័យគ្នាដោយស្មោះត្រង់ឥតល្បិចកលទៅគ្រប់គ្រាន់ហើយកូន!”។ ទាំងនេះគឺជាការអប់រំដ៏ខ្លីសំរាប់មនុស្សយើង ពេលខ្លះយើងត្រូវមានមហិច្ឆិតា ដើម្បីសំរេចគោលដៅរបស់យើង តែមហិច្ចតាគឺមានព្រំដែនកំណត់ ៕ ប្រភពBoTuth កែសំរួលដោយ វុន សុខជា