អាថ៌កំបាំងជីវិត ពេលមនុស្សយើងឈានចូលវ័យចំណាស់

0
402

* មុនអ្នកឈានចូលនិវត្តន៍ សូមកុំខ្លាចអ្វីឲ្យសោះ …កុំស្ដាយកម្លាំង… ធ្វើអ្វីៗទាន់នៅពេញម្លាំង ហើយក្រោយអ្នកចូលនិវត្តន៍ហើយ សូមកុំស្ដាយស្រណោះអ្វីទាំងអស់ ព្រោះអ្វីដែលអ្នកត្រូវធ្វើ អ្នកបានធ្វើហើយទេតើ នៅចាំតែទេវតាទេ ជាសម្រេចនោះ ។

* សូមរីករាយនឹងជីវិតរបស់អ្នកដូចជាដើរកម្សាន្តទេសចរណ៍ ទាន់អ្នកមានឱកាស ហើយកុំចាំរហូតអ្នកដើរលែងរួចទើបស្ដាយក្រោយនោះ ព្រោះថាយើងត្រូវចេះស្វែងយល់ពីដង្ហើម ចុងក្រោយរបស់សំរាប់រស់នៅឲ្យមានអត្ថន័យក្នុងវ័យមួយដ៏សមរម្យ។

* បើមានពេល សូមជួបញាតិមិត្តចាស់ៗរបស់អ្នកឲ្យញឹកញាប់ ហើយការជួបជុំនេះមិនសំដៅទៅលើការស៊ីផឹកនោះទេ គឺមានន័យថា អ្នកដឹងថា អ្នកនៅសល់ពេលកាន់តែតិចហើយ ដឹងទេ វាជាឳកាសសំរាប់យើងជួបមិត្តចាស់ៗ ដើម្បីរំលឹករឿងចាស់ៗខ្លះ និងដើម្បីបន្តការរស់នៅជាវ័យចំនាស់មួយ អង្គុយផឹកតែពិតជាមានន័យណាស់សំរាប់មនុស្ស ។

* សូមចងចាំថា ប្រាក់ដែលអ្នកទុកក្នុងធនាគារមិនប្រាកដថាជារបស់អ្នកទេ ត្រូវចាយ …ចាយទៅ …ត្រូវដើរកំសាន្តដើទៅ ចាយដើម្បីឲ្យអ្នកសប្បាយចិត្ត ព្រោះក្នុងជិវិតយើងស្វែងរកវាអស់ជាច្រើនពេល នេះជាពេលចុងក្រោយសំរាប់ប្រើវាទៅ ។

* អ្នកចង់ញ៉ាំអ្វី ញ៉ាំទៅ សំខាន់ឲ្យតែវាធ្វើឲ្យអ្នកសប្បាយចិត្ត ហើយបើញ៉ាំទៅធ្វើឲ្យសុខភាពល្អ ញ៉ាំឲ្យញឹកញាប់ចុះ …តែបើញ៉ាំទៅប៉ះពាល់សុខភាពដូចជាស្រា ញ៉ាំតិចៗចុះ ហើយកុំតមឲ្យសោះណា ប្រយ័ត្នស្ដាយក្រោយអស់មួយជិវិត។

* បើឈឺ ត្រូវប្រញាប់ព្យាបាល ទោះបីជាមានឬក្រក៏ដោយ ហើយត្រូវដោះស្រាយបញ្ហាសំខាន់ៗដូចជាបណ្ដាំកេរមរតកឲ្យរួចរាល់ ព្រមទាំងកុំព្រួយបារម្ភពេកនៅពេលដែលឈឺ ព្រោះជីវិតយើងគឺ កើត ចាស់ ឈឺ ស្លាប់ ចៀសមិនផុតទេ។

* ឥឡូវយើងគិតឡើងវិញ បើព្រួយបារម្ភទៅជាសះស្បើយ ព្រួយបារម្ភទៅ!

* បើព្រួយបារម្ភហើយ រស់បន្តទៀតបាន ព្រួយបារម្ភទៀតទៅ!

* បើព្រួយបារម្ភហើយធ្វើឲ្យអ្នកសប្បាយចិត្ត អញ្ជើញព្រួយបារម្ភទៀតទៅ!

* ណ្ហើយ! កូនៗរបស់យើងចេះស្វែងរកអនាគតរបស់គេដោយខ្លួនគេហើយ!

* ណ្ហើយយកចិត្តទុកដាក់មើលរាងកាយដ៏ចាស់របស់អ្នកទៅ! ប្រាក់ដែលអ្នករកបាន ទុកចាយពេលអ្នកចាស់ទៅ!

* មើលថែទាំប្ដីឬប្រពន្ធរបស់អ្នកឲ្យបានល្អទៅ ព្រោះអ្នកមិនដឹងថា តើនរណាដែលត្រូវស្លាប់មុននោះទេ! ឆ្លៀតទៅលេងមិត្តចាស់ផងទៅ បើឆ្លៀតបាន ព្រោះអ្នកអស់ពេលហើយ!

* ឥឡូវនេះទាន់នៅដកដង្ហើម សូមអ្នកញញឹមនិងសើចមួយទៅមើល សូមធ្វើឲ្យជិវិតរបស់ឲ្យមានន័យ ក្នុងឆាកវិតរបស់អ្នកគ្រប់ៗគ្នា ។ ដោយ វុន សុខជា ប្រភពFB Bo Tuth

LEAVE A REPLY

Please enter your comment!
Please enter your name here