(ព្រះសីហនុ) មានករណីដ៏ភ្ញាក់ផ្អើលមួយនេះបានកើតឡើងកាលពី ថ្ងៃទី១៣ ខែកក្កដាម្សិលមិញនេះ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការឲ្យដឹងពីប្រជាពលរដ្ឋដែលរស់នៅទីនោះ ថានៅព្រឹកទី១៤កក្កដានេះថា នេះជាលើកទី៤ហើយ ដែលប្រជាពលរដ្ឋតែងតែដាក់មងជាប់សត្វក្រពើដែលមានទីតាំង នៅអាងស្តុកទឹក ព្រំប្រទល់ភូមិចំការកៅស៊ូឃុំជើងគោរ និងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលក្រពើនេះមានទំងន់ប្រមាណជាង១០គីឡូក្រាមឯណោះ។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរ មូលដ្ឋាន បានស្នើអោយប្រជាពលរដ្ឋដែលរស់នៅទីនោះ មានកូនតូចៗ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅគ្រោះថ្នាក់ផេ្សងៗ ដែលអាចកើតមានឡើង នៅអាងស្តុបទឹកជើងគោព្រំប្រទល់ជាប់ឃុំវាលរេញ បន្ទាប់ពីប្រជាពលរដ្ឋពាក់មងតែងដាក់ជាប់សត្វក្រពើបែបនេះ ៕