សូមគាំទ្រ និងអភិរក្ស ល្ខោនខោលកម្ពុជាត្រូវការថវិកាជំនួយ ដើម្បីផលិតចងក្រងវីដេអូល្ខោនទុកជាឯកសារដល់កូនខ្មែរជំនាន់ក្រោយឲ្យបានស្គាល់

0
1365

ល្ខោនខោលគឺជាសិល្បៈបុរាណខ្មែរសឹងតែរលុបបាត់អស់ទៅហើយ ប្រសិនបើពុំមានសិល្បករបុរាណដែលស្រលាញ់ និងខំអភិរក្សអស់ពីចិត្តទេនោះ។ ក្នុងនោះ ល្ខោនខោល គឺជាសិល្បៈតំណាងជាតិមួយដែលកំពុងនឹងរលុបបាត់ ហេតុដូចនេះហើយបានជាក្រុមសិល្បករខ្មែរបានរួមគ្នា ផ្តួចផ្តើមនូវគំនិតមួយឡើង គឺបើកបង្រៀន និងបង្កើតវីដេអូមួយទុកជាឯកសារនៃមូលដ្ឋានរបស់ល្ខោនខ្មែរ ប៉ុន្តែក្នុងនោះក៏ត្រូវការចំណាយច្រើនផងដែរ។

ជាក់ស្ដែង តាមរយៈផេក ក្រុមយុវជនល្ខោនខោលកម្ពុជា បានប្រកាសជាសាធារណៈថា៖ «យេីងត្រូវការថវិកា ១៥០០$ សម្រាប់ផ្គត់ផ្គង់ការហាត់សម (ទឹកបរិសុទ្ធ អាហារសម្រន់​)។ យើងខ្ញុំក្រុមយុវជនល្ខោនខោលកម្ពុជា ចង់ផ្តួចផ្តើមថត Video មូលដ្ឋានក្បាច់បាត ស្វាក្បាច់ និងស្វាពល ដែលនឹងសហការជ្រោមជ្រែងពីលោកគ្រូឯកទេស ស្វាដើម្បី Upload ជាសារធាណៈ ជូនជាទន់សម្រាប់អ្នកដែលចង់ហាត់រៀន និងជាការជំនួយស្មារតីសម្រាប់រៀមច្បង និងប្អូនៗដែលមានការភ្លេចភ្លាំង រឺភាន់ច្រឡំលំដាប់លំដោយ។ ទំនាក់ទំនង 077 663670, 010 228680»៕ប្រភព យុវជនល្ខោនខោល

LEAVE A REPLY

Please enter your comment!
Please enter your name here