ខ្សែភាពយន្តហូលីវូដដែលមានចំណងជើងថា “Mission Impossible – Fallout” អាចនឹងមានវត្តមាននៅក្នុងកម្មវិធី Running Man របស់ប៉ុស្តិ៍ SBS។ នៅថ្ងៃទី ១៣ខែកក្កដានេះមានរបាយការណ៏ជាច្រើនបានអោយដឹងថា Tom cruise, Henry Cavill និង Simon Pegg និងធ្វើការថតបង្ហាញនៅថ្ងៃបញ្ជាំងខ្សែភាពយន្តនាថ្ងៃទី ១៦ខែកក្កដានៅកូរ៉េខាងត្បូងសម្រាប់ការផ្សព្វផ្សាយរឿង “Mission Impossible”។
នៅក្នុងការឆ្លើយតបទៅនឹងរបាយការណ៏នេះ ភ្នាក់ងាររបស់កម្មវិធី Running Man បាននិយាយថា “Tom Cruise, Henry Cavill និង Simon Pegg កំពុងធ្វើការពិភាក្សាជាមួយក្រុមកាងារ ប៉ុន្តែលទ្ធផលយ៉ាងណានោះមិនទាន់បានបញ្ចេញនៅឡើយទេ”។
លោក Tom Cruise, Henry Cavill និងអ្នកដឹកនាំរឿង “Mission Impossible – Fallout” គ្រោងនឹងមកដល់ប្រទេសកូរ៉េនៅថ្ងៃទី ១៥កក្កដាខាងមុខនេះ។ ចំនែកលោក Simon Pegg គ្រោងនឹងមកដល់ក្រោយមួយថ្ងៃនាថ្ងៃទី ១៦កក្កដា៕
ប្រែសម្រួល ៖ RathDy