លោកប្រធាន Yang Hyun Suk បានដាក់បង្ហាញពីរូបរាងនៃអគារថ្មីរបស់ផលិតកម្ម YG Entertainment។ លោកប្រធាន YG កាលពីពេលមុនបានដាក់បង្ហាញពីគំរូនៃអគារថ្មីនេះម្ដងរួចមកហើយ ហើយឥឡូវនេះគាត់បានបង្ហាញព័ត៍មានលំអិតបន្ថែមទៀតដើម្បីចែករំលែកដល់អ្នករាល់គ្នា។
នៅថ្ងៃទី ១៣ខែកក្កដា លោក Yang Hyun Suk បានចែករំលែកនូវរូបភាពទាំងនេះនៅក្នុងបណ្ដាញសង្គម Instagram ដែលភ្ជាប់ជាមួយនិងសារ «ទិដ្ឋភាពពីខាងក្រៅនៃអគារការរិយាល័យថ្មីរបស់ក្រុមហ៊ុន YG Entertainment ដែលការសាងសង់និងត្រូវបញ្ចប់នៅខែកក្កដាឆ្នាំក្រោយ។ ចំពោះផ្ទៃខាងក្នុងគឺមានទំហំ ៦០០០ម៉ែត្រការ៉េ ហើយបុគ្គលិកទាំងអស់នឹងមកកាន់ទីនេះដែលមានអគារចំនួន ៦។ ចម្រៀងថ្មីរបស់ BigBang នឹងត្រូវថតនៅទីនេះផងដែរ។»
ដូចដែលអ្នកបានឃើញនៅខាងក្រោយនេះ ការិយាល័យកណ្ដាលរបស់ផលិតកម្ម YG Entertainment ថ្មីមានភាពទំនើបជាមួយនឹងបង្អួចជាច្រើនដែលអាចអោយមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់៕
ប្រែសម្រួល ៖ RathDy