សិល្បករ និងក្រុមការងារ ចំណាយថវិការផ្ទាល់ខ្លួន ទៅលើកទឹកចិត្តលោកបេន ជនជាតិអាមេរិក ដែលចំណាយពេល២៦ឆ្នាំ ការពារអភិរក្សព្រៃឈើកម្ពុជា

0
318

យោងតាមគណនីហ្វេសប៊ូក របស់លោក តាន់ គឹមសួរ បង្ហោះមុននេះបន្តិច បានសរសេរថា វត្តមានរបស់កំពូលតារាកំប្លែង ពែកមី និងតារាសម្តែងលោក ប៉ែន ចំរ៉ុង ប្អូនស្រី ស្រមោចខ្មៅ និងតារាចម្រៀងម្ចាស់បទ អតីត គឺលោក Pao Ploy បានរួមគ្នា ជាមួយក្រុមការងារ ដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ing ចូលរួមសំណេះសំណាល អំពីការអភិរក្សព្រៃឈើ របស់ Sharyn Davis ជាជនជាតិបរទេស ដែលចំណាយពេល26ឆ្នាំ រស់នៅលើទឹកដីកម្ពុជា និងសាងភាពសប្បាយរីករាយ ដល់ប្រជាជនក្នុងភូមិ នៅតំបន់ភ្នំត្នោត។

វត្តមានរបស់អ្នកទាំងអស់គ្នាខាងលើនេះ ជាពិសេសក្រុមការងារដែលមាន អាចារ្យធំ នគររាជ លោក Sovanna Kem លោក ចាន់ទី សុធី កញ្ញា SieYa Gmm និងកញ្ញា Ping Ing បានចំណាយពេលវេលា សំណេះសំណាលពីការអភិរក្សព្រៃឈើ របស់លោក Sharyn Davis (ហៅ បេន) ជាជនជាតិបរទេស ដែលបានចំណាយពេលអស់រយៈពេល២៦ឆ្នាំ រស់នៅលើទឹកដីនៃប្រទេសកម្ពុជា ហើយបានសាងភាពសប្បាយរីករាយ ជាពិសេសភាពកក់ក្តៅ ដល់ប្រជាជនក្នុងភូមិទាំងអស់ នៅតំបន់ភ្នំត្នោតនេះ ។

ទោះជាយ៉ាងណា វត្តមានរបស់អ្នកទាំងអស់គ្នា បានធ្វើឲ្យលោកបេន និងក្រុមគ្រួសាររបស់លោក មានភាពសប្បាយរីករាយឥតឧបមា ដោយពួកគាត់មានកម្លាំងចិត្ត និងគិតថា ពួកគាត់លែងឯការទៀតហើយ។ ចំណែកឯប្រជាជននៅក្នុងភូមិ មួយចំនួនដែលមិនពេញចិត្ត ជាមួយលោកបេននោះ ពួកគេមានការគិតសារជាថ្មីឡើងវិញ អំពីការអភិរក្ស របស់ក្រុមគ្រួសារលោកបេនផងដែរ ។

វត្តមានរបស់អ្នកទាំងអស់គ្នាខាងលើ បានធ្វើឲ្យប្រជាជនមានការគោរពកោតស្ញប់ស្ញែង និងកាត់បន្ថយការស្អប់លោកបេន និងគ្រួសាររបស់គាត់ និងបានចូលរួមចំណែកយ៉ាងខ្លាំង ដើម្បីផ្លាស់ប្តូរការគិតមិនល្អ របស់ប្រជាជនក្នុងភូមិចំពោះលោកបេន និងគ្រួសារ ។

ជាមួយគ្នានោះដែរ លោកតាន់ គឹមសួរ បាននិយាយថា “អ្នកទាំងអស់គ្នា នឹងអាចចូលរួមជាមួយការងារ ដែលមិនទទួលបានផលកម្រៃ ហើយថែមទាំងត្រូវចំណាយ ថវិកាផ្ទាល់ខ្លួននេះឡើយ ព្រោះថាអ្នកទាំងអស់គ្នា គឺរវល់ខ្លាំងណាស់។ នេះហើយជាអ្វីដែលល្អសម្រាប់ សិល្បករដទៃទៀតយកជាគំរូ។ ទឹកចិត្តរបស់អ្នកទាំងអស់គ្នា ចំពោះបេននិងក្រុមគ្រួសារ ពិតជាមានទំហំធំធេងណាស់។ សូមទទួលយកការគោរពពីពួកយើងផង” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here