ធ្វើឲ្យអ្នកគាំទ្របារម្ភមែន ដែលឃើញតារាចម្រៀង ប្រេម៉ា ក្រោយពេលវះកាត់បំពង់ករួច

0
601

(តារា) កញ្ញាប្រេម៉ា ជាតារាចម្រៀងដ៏ស្រស់ស្អាតមួយរូប និងមានសមត្ថភាពមួយរូបក្នុងផលិតកម្មភ្លេងរីខត ទោះបីទើបនឹងឈានជើងចូលសិល្បៈមិនយូរប៉ុន្មាន ប៉ុន្តែតារាស្រីរូបនេះពិតជាទទួលបានការគាំទ្រខ្លាំងណាស់ពីយុវវ័យ ថែមទាំងមានអ្នកស្រលាញ់រាប់អានច្រើនទៀតផង។ កន្លងទៅថ្មីៗនេះ កញ្ញា ប្រេម៉ា ពុំសូវបានបញ្ចេញបទចម្រៀងក្តី ប៉ុន្តែតារាស្រីរូបនេះកំពុងតែល្បីល្បាញក្នុងការចេញច្រៀងនៅតាមកម្មវិធីនានា។

ប៉ុន្តែនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ ប្រេម៉ា បានបង្ហោះរូបភាពដោយបង្ហាញតាមបណ្តាញសង្គម នូវលទ្ធផលក្រោយពេលដែរវះកាត់បំពង់ករួច ធ្វើឲ្យមហាជនតាមបណ្តាញសង្គម ក៏ដូចជាមិត្តរួមអាជីពជាច្រើនធ្វើការសាកសួរ ពីស្ថានភាព ដោយសម្តែងការភ្ញាក់ផ្អើល និងបារម្ភជាខ្លាំង។ ទន្ទឹងនឹងនេះដែរ កញ្ញា ប្រេម៉ា ក៏បានសរសេរឆ្លើយតបទៅកាន់គាំទ្រថា ៖វះរួចហើយ អគុណម៉ាក់បងប្អូន មិត្តភក្តិ ហ្វេន ដែលតែងតែបារម្ភយកចិត្តទុក្ខដាក់

LEAVE A REPLY

Please enter your comment!
Please enter your name here