ភ្នំពេញ៖ កាលពីថ្មីនេះៗ ក្នុងពិធីបើកមហាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ២ នៅទីលានពហុកីឡដ្ឋានជាតិចាប់ពីថ្ងៃទី ២៥ ខែ ឧសភា រហូតដល់ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ២០១៨ បានរៀបចំធ្វើឡើងយ៉ាងអស្ចារ្យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីមហាជនទូទៅ ជាពិសេសក្រោមអធិបតីភាព សម្តេចតេជោ និងសម្តេចកិត្តិព្រឹក្តិបណ្ឌិត និងយុវជនស័គ្រចិត្ត ដែលមកពីសាកលវិទ្យាល័យផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ។
នៅក្នុងនោះផងដែរ គេក៏ឃើញមានវត្តមានកំពូលតារាចម្រៀងជាច្រើនរូប ក្នុងគឺលោក ព្រាប សុវត្ថិ និងកូនប្រុសរូបសង្ហាទាំង ៣ រូប ក៏បានចូលរួមនៅក្នុងកម្មវិធីនេះ ពោរពេញទៅដោយក្តីសោមនរីករាយផងដែរ។
ហើយមិនតែប៉ុណ្ណោះ គ្រាន់តែចេញមកជួបជាមួយអ្នកគាំទ្រភ្លាម កូនប្រុសរបស់លោក ព្រាប សុវត្ថិ ទាំង៣នាក់ ក៏បានរត់ស្ទុះមកថតជាមួយនឹងអ្នកគាំទ្រខ្លួនជាច្រើននាក់ដែលឈររង់ចាំដោយសេចក្តីស្រលាញ់ពេញចិត្ត និងរាប់អានគ្នាចាត់ទុកដូចជាបងប្អូននឹងគ្នាផងដែរ។
ធ្លាប់តែលឺពាក្យគេថា ឱ្យតែបានធ្វើជាតារាល្បីភ្លាម ក៏ចាប់ផ្តើមលេងឫកពារហើយ ក្រអើតក្រទមដាក់មនុស្សនៅជុំវិញខ្លួន ប៉ុន្តែកូនប្រុសលោក ព្រាប សុវត្ថិ ក៏ដូចជាលោក ព្រាប សុវត្ថិ ផ្ទាល់ បែរជាមិនចេះលេងឫកពា លើកតម្កើងខ្លួនចំពោះអ្នកដទៃនោះទេ គឺមានតែរត់ទៅរកអ្នកគាំទ្រឱ្យថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាទៅវិញ គួរឱ្យស្រលាញ់ណាស់។ ទាងនេះហើយ បញ្ជាក់ក្តីស្រឡាញ់ចំពោះ យុវជនកម្ពុជា និងប្រជាជាតិខ្លួនឯង ដោយមិនប្រកាន់វណ្ណះ ៕
ប្រភពខ្មែរឡោដ