Jessi តារាស៊ិចស៊ីរបស់​កូរ៉េ​ពន្យល់ពីមូលហេតុដែលធ្វើអោយនាងមានទំនុកចិត្តលើការបង្ហាញរាងកាយរបស់នាងនៅ​ក្នុងវីដេអូចម្រៀង

0
734

Jessi បាន​ចែក​រំលែក​នូវ​គំនិត​របស់​នាង​ដោយ​មិន​មាន​ភាព​លាក់​បាំង​អំពី​ការ​បង្ហាញ​រាង​កាយ​របស់​នាង។​ នៅ​ថ្ងៃ​ទី​ ១២ ខែកក្កដា​កន្លង​មក​នេះ​ ការ​ចាក់​ផ្សាយ​កម្មវិធី​ «Cultwo Show» របស់​ប៉ុស្តិ៍​ SBS Power FM បាន​អញ្ជើញ​ Jessi អោយ​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​និង​បាន​ច្រៀង​បទ​ចម្រៀង​ថ្មី​របស់​នាង​ដែល​មាន​ចំណង​ជើង​ថា​«Down» ផង​ដែរ។​

DJ Kim Tae Gyun បាន​និយាយ​ថា​ «ខ្ញុំ​បាន​លឺ​ថា​វីដេអូ​​ចម្រៀង​ថ្មី​របស់​នាង​ពិត​ជា​ជាក់សាច់​មែន​ទែន​»​ Jessi បាន​ឆ្លើយ​តប​ថា​ «វា​ដោយ​សារ​តែ​ខ្ញុំ​ស្លៀក​ឈុតខោ​អាវ​ហែល​ទឹក​នៅ​ក្នុង​វីដេអូ​ចម្រៀង​តែ​ប៉ុណ្ណោះ​​ ហើយ​វា​ក៏​មាន​បម្រាប​សម្រាប់​តែ​អាយុ​ចាប់​ពី​ ១៥ឆ្នាំ​ឡើង​ទៅផង​ដែរ​​»។​​

នាង​ក៏​បាន​បន្ត​ទៀត​ថា​ «ការ​ថត​វីដេអូ​ដោយ​ពាក់​ឈុត​ហែល​ទឹក​បែប​នេះ​ ប្រហែល​ជា​វា​អាច​ខុស​ឆ្ងាយ​ពី​ស្ដង់​ដារ​កូរ៉េ​ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​»។​ Jessi បាន​បន្ថែម​ថា​ «ខ្ញុំ​បាន​ធ្វើ​ការ​ថត​ដើម្បី​បង្ហាញ​ពី​រាង​កាយ​របស់​ខ្ញុំ​» ហើយ​បាន​និយាយ​ថា​ «ភាព​ស៊ិចស៊ី​គឺជា​ភាព​ទាក់​ទាញ​របស់​ខ្ញុំ​ ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ស្រស់​ស្អាត​នោះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថាខ្ញុំ​​មាន​ភាព​ទាក់​ទាញ​ណាស់​ ដូច្នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ត​អំពី​ការ​បង្ហាញ​វា​»៕​

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here