តើសេចក្ដីស្នេហាពិតប្រាកដវាស្ថិតនៅលើឱកាសឫមួយក៏ជោគវាសនា?
យើងចង់នាំអារម្មណ៏អ្នកទាំងអស់គ្នាមកដឹងរឿងរបស់គូស្នេហ៍មួយគូដែលមកពីទីក្រុងចេងឌូ ខេត្តស៊ីឈួន ប្រទេសចិន។ វាបានក្លាយទៅជារឿងដែលមានការចាប់អារម្មណ៏ និងមានការជជែកពិភាក្សាជាច្រើនក្រោយបានរកឃើញថាគូស្នេហ៏មួយគូខាងលើធ្លាប់បានទៅកន្លែងដូចគ្នា នៅពេលតែមួយតែខុសត្រង់ថាវាតាំងពីជាង ១៨ ឆ្នាំមុនឯណោះ។
បើតាមស្ដាប់ទៅរឿងរ៉ាវរបស់ពួកគេវាហាក់បីដូចជារឿងនៅក្នុងខ្សែភាពយន្តអញ្ជឹង។
នៅពេលដែលពួកគេកំពុងអង្គុយមើលរូបភាពចាស់ៗប្ដីប្រពន្ធខាងលើ (ដែលត្រូវបានគេស្គាល់ថាឈ្មោះ Ye និង Xue ) បានដឹងថាពួកគេទាំងពីរនាក់មកលេងនៅរូបសំណាក់ May Four Square កាលពី ១៨ ឆ្នាំមុននៅ Qingdao (កន្លែងដូចគ្នា) នៅថ្ងៃដូចគ្នា។
Ye និង Xue ធ្លាប់បានទៅកន្លែងដូចគ្នានេះកាលពីខែ កក្កដា ឆ្នាំ ២០០០ នៅពេលដែលពួកគេនៅក្មេងនៅឡើយ។ Ye បានទៅដើរលេងកំសាន្តដោយធ្វើដំណើរតាមក្រុមអ្នកទេសចរមួយខណះពេលដែល Xue កំពុងដើរលេងជាមួយនិងម្ដាយរបស់នាងនៅកន្លែងនោះដែរ រូបថតរបស់ Xue ក៏បានថតជាប់ Ye នៅពីខាងក្រោយផងដែរ។ កាលពីពួកគេនៅជាក្មេងជំទង់អ្នកទាំងពីរមិនបានស្គាល់គ្នាទេហើយក៏មិនដែលបានជួបគ្នារហូតដល់ប៉ុន្មានឆ្នាំក្រោយ ប៉ុន្តែជោគវាសនាបានកំណត់មកអោយមានរឿងផ្សេងទៀតបានកើតឡើង។
ក្នុងឆ្នាំ ២០១១ ,ដប់មួយឆ្នាំបន្ទាប់ ពួកគេក៏បានជួបគ្នាម្ដងទៀត។ ដោយមិត្តភក្តិរបស់គេម្នាក់បានណែនាំអោយពួកគេបានស្គាល់គ្នាបន្ទាប់ពី Ye បញ្ចប់ការសិក្សានៅសកលវិទ្យាល័យស៊ូចូហើយបានត្រលប់ទៅស្រុកកំណើតវិញនៅទីក្រុងចេងឌូ។ ពួកគេបានចាប់ផ្ដើមទាក់ទងគ្នាហើយបានរៀបការមួយឆ្នាំបន្ទាប់ក្រោយមក។
នៅក្នុងរូបថតទាំងនេះ Ye និង Xue ក៏បានទៅថតរូបអនុស្សាវរីយ៍នៅពេលតែមួយនៅកន្លែងដដែលនោះផងដែរ ។បន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់ពួកគេ មិត្តភក្តិជាច្រើនបាននិយាយថា Ye និង Xue ពិតជានិស្ស័យអោយច្បាស់ក្រឡែត។
តើអ្នកទាំងអស់គ្នាមានគំនិតយ៉ាងណាដែរ?
ប្រភព ៖ KOREABOO
ប្រែសម្រួល ៖ RathDy