បើតាមការយល់ដឹងនៅក្នុងធម៌វិន័យផ្នែកព្រះពុទ្ធសាសនាខ្លះៗ គឺពុំអនុញ្ញាតឲ្យព្រះសង្ឃអង្គណា ប្រព្រឹត្តនូវទង្វើបែបនេះឡើយ គឺវាខុសវិន័យ ឬ អាបត្តិ ជាដើម ព្រោះថា ព្រះសង្ឃពុំត្រឹមតែយកដៃទៅប៉ះជាមួយនឹងខ្លួនប្រាណនារីភេទទេ សូម្បីតែនិមន្តតាមដងផ្លូវសាធារណៈ ក៏ត្រូវបានហាមមិនឲ្យសម្លឹងមើលឆ្វេចឆ្វាចដែរ ពោលគឺត្រូវសម្របខ្លួនត្រឹមត្រូវ ឲ្យសមជាអ្នកបួស និងជាអ្នកគោរពធម៌វិន័យក្នុងផ្លូវព្រះពុទ្ធសាសនា ។
វីដេអូថ្មីមួយទៀតហើយ បានកំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដែលបង្ហាញឲ្យឃើញព្រះសង្ឃជាគ្រូមន្តអាគម១អង្គ ធ្វើកិច្ចសូត្រធម៌បញ្ចុះមន្តអាគមអូមអាម… ដល់នារីស្រស់ស្អាតម្នាក់ ដោយតម្រូវឲ្យនាងស្លៀកសារ៉ុងចងពង់ បញ្ចេញភាពសិចស៊ី និងយកដៃពាក់ស្រោមទៅស្ទាប បបោសអង្អែលផ្នែកខ្នងរបស់នាងគួរឲ្យស្រើបស្រាល ។
ទាក់ទងនឹងករណីនេះផងដែរ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ដែលមានការពុំពេញចិត្តនឹងទង្វើដ៏ចម្លែករបស់សង្ឃអង្គនេះ បាននាំគ្នាសូមណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសខាងក្រសួងធម៌ការ និងសាសនា មេត្តាស៊ើបអង្កេតចំពោះករណីនេះផង ។
ទោះយ៉ាងណា ទាក់ទងនឹងករណីដ៏ភ្ញាក់ផ្អើលនេះ គេក៏ពុំទាន់ដឹងច្បាស់នៅឡើយថា ព្រះសង្ឃអង្គនេះ គង់នៅក្នុងវត្តណាមួយនៅឡើយទេ ៕ សូមទស្សនាវីដេអូខាងក្រោម
ប្រភពFB