( តៃវ៉ាន់ ) អ្នកនិយមលេងអ៊ីនធើរណេតនៅតៃវ៉ាន់ ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង នៅពេលដែលម្ចាស់អាខោនជនជាតិតៃវ៉ាន់ម្នាក់ បានបង្ហោះរូបអាក្រាតប្រពន្ធរបស់ខ្លួន និងសូម្បីបញ្ចេញឲ្យដឹងថា ស្ត្រីជាប្រពន្ធនោះក៏ជាបងប្អូនជីដូនមួយរបស់គាត់ទៀតផង ។ សរសេររៀបរាប់អំពីដំណើរទេសចរណ៍លក្ខណៈគ្រួសារ ទៅលេងកន្លែងអាងទឹកក្តៅ Arima Onsen នៅក្នុង Kobe ប្រទេសជប៉ុន ម្ចាស់ប្លុកតៃវ៉ាន់មានឈ្មោះថា Andy Tsai (無敵小恩恩) កាលពីថ្ងៃទី១៥ ឧសភា បានធ្វើឲ្យអ្នកតាមដានរបស់ខ្លួនភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរសរូបនេះ បានបង្ហោះរូបថតប្រពន្ធដែលមានឈ្មោះ Annie អង្គុយនៅក្នុងអាងទឹកក្តៅ ស្ថិតក្នុងស្ថានភាពអាក្រាតកាយទាំងស្រុងបែបនេះ ។
នៅពេលអ្នកលេងអ៊ីនធើរណេតលើកឡើងថា គាត់គួរតែកែរូបថត ដោយគ្របបិទបាំងសុដន់របស់ប្រពន្ធឲ្យបានសមរម្យជាងនេះបន្តិច Andy បានឆ្លើយតបជាមួយខមិនទាំងនោះថា៖ «វាមើលទៅស្អាត ហេតុនេះ ពុំចាំបាច់កែជួសជុលវាទេ! ប្រពន្ធខ្ញុំនិយាយថា វាគ្រាន់តែជាក្បាលដោះប៉ុណ្ណោះ ។ តើខ្ញុំផ្ចិតផ្ចង់បិទបាំងអំពីអ្វីទៅ ហើយមនុស្សជាច្រើនតែងចង់ឃើញសភាពបែបៗនេះ» ។
Tsai នៅបានអះអាងទៀតថា រូបថតទាំងនេះ ត្រូវបានផុសដោយអនុលោមទៅតាមភាគីខាងពីរ ហើយថា ចំពោះអ្នកដែលនិយាយថា រូបភាពទាំងនេះពុំសមរម្យ នោះពួកគេជាមនុស្សដែលមិនគាំទ្រភាពអាក្រតក្នុងធម្មជាតិឡើយ ។ Tsai បន្តថា មនុស្សជាច្រើនកំពុងមានការយល់ច្រឡំច្រើនពេកហើយ ទៅលើរឿងតូចតាចនេះ ហើយថា ពួកគេមិនយកចិត្តទុកដាក់អំពីអ្នករិះគន់ទាំងនោះឡើយ ៕