តោដែលជាស្តេចសត្វព្រៃពិតជាមានខ្លួនប្រាណធំ ចរិកកាចសាហាវ និងសំឡេងគ្រហឹមខ្ទរខ្ទារព្រៃព្រឹក្សា ប៉ុន្តែពេលដែលជួបអ្នកបានជួយសង្គ្រោះជីវិតវា និងចិញ្ចឹមបីបាច់វាតាំងពីតូច មើលទៅវាប្រៀបដូចជាក្មេងតូចម្នាក់ ឬសត្វឆ្មារមួយអីចឹង ។
ផ្ទៃមុខរបស់សេ្តចតោនេះ ពុំខុសពីពេលជួបនឹងសាច់ញាតិជិតស្និទ្ធរបស់ខ្លួន ។
បុរសអ្នកមានគុណរបស់ស្តេចតោនេះឈ្មោះ Kevin Richardson ។ Richardson ធ្លាប់រស់នៅជាមួយហ្វូងតោមួយនៅអាហ្វ្រិកខាងត្បូងហើយតែងមើលថែទាំពួកវារហូតដល់ថ្នាក់ពួកវាចាត់ទុកលោកជាសមាជិកម្នាក់ក្នុងហ្វូង រូបខាងលើគឺខណៈពេល Richardson និងស្តេចតោសម្តែងការនឹករលឹកគ្នា ។
រីឯស្ត្រីកូឡុំប៊ី ក្នុងរូបខាងលើវិញ បានសង្គ្រោះជីវិតតោមួយក្បាលក្នុងរូបភាពនេះ ក្រោយមកពួកគេក៏បែកគ្នា វេលាមួយដែលអ្នកស្រីវិលត្រឡប់មកជួបវាវិញ វាបានស្ទុះមកឱបកអ្នកដើម្បីបង្ហាញនូវការនឹករលឹកដឹងគុណ ។
អញ្ជើញប្រិយមិត្តទស្សនាខ្សែវីដេអូអំពីខណៈពេលដែលសត្វដ៏ “សាហាវ” ក៏ចេះដឹងគុណមនុស្សដែលធ្លាប់ជួយវា ៕