​នំពុម្ព​ដែលមានរូបរាង​ដូចជាលិង្គកំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​នៅក្នុងប្រទេសថៃ

0
369

ប្រទេសថៃ៖ ​អាជីវកម្ម​លក់​នំពុម្ព​រាង​លិង្គរបស់អ្នកស្រី Ketnita Prasertsomboon នៅក្នុង​ទីក្រុង​បាងកក កំពុងទាក់ទាញ​ការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនក្នុងស្រុក ជាពិសេស ជាពិសេស​ភ្ញៀវទេសចរ​បរទេស​ ។

ទន្ទឹមនឹង​ទទួលបាន​ទាក់ទាញ​ និងការចាប់អារម្មណ៍យ៉ាងណាក្តី នំ​ដែលមាន​ស្នូល Hot Dog នេះ កំពុង​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ​ ​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍ Amarin TV អ្នកស្រី Ketnita បាន​រៀបរាប់ថា​៖ «​មនុស្ស​មួយចំនួន​ស្តីបន្ទោស​ថា ខ្ញុំ​បានធ្វើ​ទង្វើ​មិន​គប្បី​ ខ្ញុំ​ពិតជា​ស្មុ​គ្រ​ស្មាញ​ណាស់ ប៉ុន្តែ​ខ្ញុំ​មិន​ព្យាយាម​តវ៉ា​អ្វី​ឡើយ​ ខ្ញុំ​នៅតែ​បន្តធ្វើ​រហូតដល់​មនុស្ស​ទូទៅ​គិតថា វា​ជា​នំចំណី​ដ៏​សាមញ្ញ​មួយ​»​។​

​ថៃ​គឺជា​ប្រទេស​ដែល​កាន់​ព្រះពុទ្ធសាសនា ដូច្នេះ​រូបភាព​បែបនេះ បង្ករ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងពីសំណាក់ប្រជាជនថៃ ប៉ុន្តែ​ជាមួយគ្នា គេ​សង្កេតឃើញថា ទង្វើ​ប្លែកៗ​ដូច​បណ្តា​ពលរដ្ឋ​នៅ​អឺរ៉ុប បានធ្វើ​ឲ្យ​អាជីវករ​កាក់កប​យ៉ាងខ្លាំង​លើ​មុខ​ជំនួញ​របស់ខ្លួន​៕

(សូមទស្សនាវិដេអូខាងក្រោមនេះ)

LEAVE A REPLY

Please enter your comment!
Please enter your name here