តើអ្នកប្រាកដថាហ្វេសប៊ុករបស់អ្នកពិតជាមានសុវត្ថិភាពហើយមែនទេ?

0
290

សព្វថ្ងៃនេះបច្ចេកវិទ្យាមានការរីកចំរើនគួរអោយកត់សំគាល់ ពិសេសលើបណ្តាញទំនាក់ទំនងសង្គមនេះតែម្តងដែលអាចអោយមនុស្សមានការទំនាក់ទំនងទៅវិញទៅមកបានយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ ទន្ទឹមនិងការរីកចំរើននេះផងដែរ យើងឃើញថាមានបញ្ហារជាច្រើនដែលកើតមានឡើងពិសេសគឺការលួចចូលក្នុងបណ្តាញ Email, Facebook, Line, Twitter, Instagram ជាដើមរបស់ជនខិលខូចមួយចំនួនដែលគេនិយមហៅថា Hacker. នៅតាមបណ្តាប្រទេសជឿនលឿនគេមានវិធានការពារនិងវិធីសាស្រ្តល្អៗជាច្រើនសំរាប់ការពារទិន្នន័យរបស់ខ្លួនផងដែរ នៅឡើងតែប្រទេសកំពុងអភិវឌ្ឍន៍នានាដូចជាកម្ពុជាជាដើម។ ប្រព័ន្ធសុវត្ថិភាពគឺពិតជា សំខាន់ណាស់ និងត្រូវការពារជានិច្ចផងដែរ ពិសេសថ្មីៗនេះមានករណីជាច្រើនបានកើតឡើងពាក់ព័ន្ធទៅនិងការលួចចូលរបស់ជនខិលខូច ទៅក្នុងគណនីផ្ទាល់របស់យើងមានដូចជា Facebook Account ជាដើមដែលជាប្រភពនៃបញ្ហា។ តើមានវិធីការពារដែរឬទេ? ពិតណាស់ពិតជាមាន គ្រាន់តែអ្នកទាំងអស់គ្នាមិនដឹងតែប៉ុណ្ណោះ !

Two-factor authentication ជាអ្វីដែលគ្រប់គ្នាមិនអាចខ្វះបាន ដើម្បីអោយកាន់តែមានសុវត្ថិភាពជាងនេះទៀតនោះគឺប្រើ FIDO U2F Security Key តែម្តង។

របៀបបើកដំនើរការមុខងារនេះ តាមកុំព្យូទ័រ៖ 

•    អ្នកអាចទៅកាន់ Security and Login Settings តាមរយៈការចុច សញ្ញាព្រួញបាញ់ចុះក្រោម នៅជ្រុងខាងលើផ្នែក ខាងស្តាំ ក្បែររង្វង់សញ្ញាសួរ ចាំបន្តចុច Settings > Security and Login
•    អូសចុះក្រោមបន្តិច សម្លឹងមើលក្រឡោន Use two-factor authentication រួចចាំចុច Edit ដែលនៅក្បែរនោះ
•    បន្តកំណត់តាមចិត្តចង់របស់អ្នក ដូចជាការដាក់លេខទូរសព្ទ ផ្ទាល់ខ្លួន, ដាក់ Log in តាមរយៈ USB ឬ NFC ជាដើម, ប្រើប្រាស់ Recovery code ដើម្បីប្រើប្រាស់ Facebook របស់អ្នក នៅពេលដែលធ្វើ ដំណើរទៅឆ្ងាយ ដោយមិនបានយក ស្មាតហ្វូនតាមខ្លួន និងមើលឧបករណ៍ ឬកម្មវិធីផ្សេងៗ ដែលធ្លាប់បាន Log in ជាមួយគណនីរបស់អ្នក ហើយមិនចាំបាច់ត្រូវការ កូដដើម្បី Log in ម្តងទៀត។

Image result for fido security key

វិធីនេះមិនអាចការពារបាន ១១០% ទេ ព្រោះ Hacker ដែលល្បីគេអាចជ្រៀតជ្រែកចូលបណ្តាញរបស់អ្នកតាម Email និង លេខទូរសព័្ទអ្នកបាន ដែលមនុស្សភាគច្រើនកំពុងបារម្មណ៍។ តែមិនមែនអត់វិធីការពារនោះទេ ដោយវិធីនេះដដែលលោកអ្នកអាចរកទិញ FIDO U2F Security Key សំរាប់ការពារដោយផ្ទាល់ វាមានភាពងាយស្រួល សុវត្ថិភាព និង ទំនុកចិត្តខ្ពស់។

•    អ្នកអាចទៅកាន់ Security and Login Settings តាមរយៈការចុច សញ្ញាព្រួញបាញ់ចុះក្រោម នៅជ្រុងខាងលើផ្នែក ខាងស្តាំ ក្បែររង្វង់សញ្ញាសួរ ចាំបន្តចុច Settings > Security and Login
•    អូសចុះក្រោមបន្តិច សម្លឹងមើលក្រឡោន Use two-factor authentication រួចចាំចុច Edit ដែលនៅក្បែរនោះ

•   បិទមុខងារ Text Message (SMS) ដើម្បីបញ្ជាក់ភាពជាកម្មសិទ្ធហើយតំឡើង Security Key ដើម្បីការពារវិញម្តង ដោត Security Key ចូលហើយយកដៃប៉ះនៅលើសញ្ញា Key ជាការស្រេច។ ពេលនោះហើយរាល់ពេលដែលមានការលួចចួលវាតែងតែទាមទាការបញ្ជាក់អំពី  FIDO U2F Security Key  ដែលនៅក្នុងដៃរបស់អ្នកជានិច្ច ហើយនេះជាសុវត្ថិភាពមួយដែលលោកអ្នកពេញចិត្តបំផុត៕

Image result for fido security key

ទស្សនាវីដេអូដោយផ្ទាល់អំពី  FIDO U2F Security Key

ពត៍មានលំអិត 017 577 337

ដោយ ៖ Sing Ly

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here