ប្រទេសចិន ៖ នេះចាត់ទុកជារឿងមួយដ៏កម្រតែវាមិនមែនជារឿងថ្មីនោះទេ ហើយក៏មានមនុស្សជាច្រើនយល់ច្រឡំនោះដែរ គ្រាន់តែស្ថិតក្នុងរយះពេលខ្លីៗតែប៉ុណ្ណោះ តែមួយគូរនេះវិញអាចលាក់បានរាប់ឆ្នាំ។
អ្នកស្រុកបានហៅភោជនីយដ្ឋានមួយថា “រ៉ូបូតរ៉ូបឺត” ដែលជាឈ្មោះអ្នកស្រុកបានដាក់អោយ ព្រោះម្ចាស់ហាងប្រៀបដូចមនុស្សយន្តពោលពួកគេតែងឃើញម្ចាស់ហាងធ្វើការដោយវល់ក្នុងរយះពេល ២១ម៉ោងក្នុងមួួយថ្ងៃ ហើយនៅសល់ពេល 3ម៉ោងទៀតបែរជាពួកគេរត់ហាត់ប្រាណទៅវិញ។
ដោយសារភាពល្បីសុះសាយ ធ្វើអោយក្រុមអ្នកយកពត៍មានចុះមកសំភាសន៍ ទើបដឹងការពិតថា ៉ ពួកគេមានគ្នា ៤នាក់ត្រូវជាពីរគូរ ដោយពួកគេជាបងប្អូនភ្លោះហើយរៀបការជាមួយបងប្អូនភ្លោះដូចគ្នា ហេតុដូចនេះហើយទើបមហាជនមានការយល់ច្រឡំថាពួគេជាមនុស្សតែមួយដែលធ្វើការមិនមានពេលសំរាកហើយអាចមានសុខភាពល្អដូចមនុស្សធម្មតា។
លោកម៉ៅចាងហួអាយុ 32 ឆ្នាំជាបងប្រុសរបស់គាត់បាននិយាយថា “អ្នកបរិភោគជាច្រើនគិតថាយើងមានការលំបាកខ្លាំងណាស់ហើយវាដូចជាមនុស្សយន្តដែរប៉ុន្តែពួកគេមិនដឹងថាយើងមានមនុស្ស 4 នាក់នោះទេ” ៕
ប្រែសំរួលដោយ ៖ Sing Ly