តៃវ៉ាន់ ៖ គិលានុបដ្ឋាយិកាមានជំនាញវិជ្ជាជីវៈម្នាក់អាយុ ២៣ ឆ្នាំ មកពីតៃវ៉ាន់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីរូបថត Selfies ដ៏សែនសិចស៊ីរបស់នាង បានកំពុងរីករាលលើអនឡាញ ដែលមានអ្នកតាមដាន ១៤៤០,០០០ នាក់ នៅលើ Instagram ។ នាង Carina Linn បានចាប់ផ្តើមល្បីល្បាញសម្រាប់ការចែករំលែករូបថតដ៏សិចស៊ីស្ទើរតែពុំគួរឲ្យជឿទាំងនេះ នៅលើបណ្តាញសង្គម ។ ប៉ុន្តែ ជាគួរសោកស្តាយសម្រាប់នាង ដែលពុំបានមាននរណាម្នាក់ពេញចិត្តនឹងទង្វើបែបនេះរបស់នាងឡើយ ។
បើទោះជានាងទទួលការបានអ្នកគាំទ្រច្រើន ដោយសារតែរូបថតទាំងនេះរបស់នាង ក៏នាងនៅតែទទួលនូវប្រតិកម្មអវិជ្ជមានយ៉ាងច្រើន ពីសំណាក់អ្នកដទៃ ដោយពួកគេអះអាងថា រូបថតរបស់នាងគឺស្តែងឡើងលក្ខណៈស្រើបស្រាលជ្រុលហួសហេតុពេក ដោយអ្នកខ្លះប្រើពាក្យមិនសមរម្យជាច្រើនទៀតដាក់លើរូបនាង។
មិនយូរប៉ុន្មានដើម្បីបញ្ចប់រាល់ការរិះគន់ទាំងនេះ នាងក៏បានសរសេរសារតបវិញជាសារធារណៈថា «វិជ្ជាជីវៈរបស់ខ្ញុំ គឺនៅតែជាគិលានុបដ្ឋាយិកាពេញម៉ោងដូចមុន។ ខ្ញុំមិនមែនជាតារាម៉ូឌែល ឬ ជាងថតរូបអីនោះទេ ហើយខ្ញុំក៏មិនមែនថតរូបព្រោះតែខ្ញុំចង់ល្បីនោះទេ។ ខ្ញុំគឺខ្លួនខ្ញុំ ខ្ញុំធ្វើអ្វីៗក៏ដោយស្រេចតែខ្ញុំ ឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្តទៅបានហើយ។ ខ្ញុំពុំគិតថា ខ្ញុំមិនមែនអស្ចារ្យនោះទេ។ ខ្ញុំគ្រាន់តែជាមនុស្សដ៏សាមញ្ញម្នាក់ប៉ុណ្ណោះ ហេតុនេះ អ្នកមិនគួរមានគំនិតណាមួយមិនល្អលើរូបខ្ញុំទៀតទៅ បានទេ!! ។ ចុងក្រោយ ចង់ប្រាប់ថា កុំច្រណែននឹងខ្ញុំអី» ៕