ក្រែងមិនដឹង! ប្រសិនបើទៅលេងខេត្តកំពតកុំរំលងតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតទាំង ១០ កន្លែងនេះ

0
480

ខេត្តកំពត គឺជាខេត្តមួយរបស់ប្រទេសកម្ពុជា។ នៅភាគខាងត្បូងមានជួរមាត់សមុទ្រប្រវែងប្រហែល ៤៥គ.ម នៅជាប់ឈូង​សមុទ្រ​ថៃ។ រាជធានីរបស់ខេត្តនេះ គឺក្រុងកំពត។ ខេត្តនេះ គឺជាខេត្តដែលមានឆ្នេរសមុទ្រធំបំផុតទីបីរបស់ប្រទេសកម្ពុជាដែលមាន​​ព្រំដែន​រួមជាមួយប្រទេសវៀតណាមភាគខាងកើត និងពង្រីកចូលទៅដល់ឈូងសមុទ្រថៃ។ ខេត្តនេះក៏មានស្ថាបត្យកម្មដ៏​ប្រណីត​​សម័យ​អាណានិគមបារាំង ការទាក់ទាញផ្នែកធម្មជាតិ និងការទាក់ទាញទេសភាពតាមស្រុកស្រែចំការបានធ្វើឲ្យខេត្តមួយនេះជាទី​ចាប់អារម្មណ៍ពីអ្នកដែលរស់នៅទីនោះផង ពីអ្នកទេសចរទាំងក្នុង និងក្រៅប្រទេសផង។

ទាំងនេះ គឺជាតំបន់ទេសចរណ៍សំខាន់ៗទាំង ១០ដែលទាក់ទាញភ្ញៀវទេសចរបំផុតនៅក្នុងខេត្ត គំពត៖

១-ភ្នំបូកគោ (Bokor Hill)

​ភ្នំបូកគោ ស្ថិតនៅទីតាំងចម្ងាយ ៤២គ.ម ពីទីក្រុងកំពត។ តំបន់នេះត្រូវបានសាងសង់ឡើងក្នុងសម័យអាណានិគមបារំាងក្នុងឆ្នាំ ១៩២២ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។ ភ្នំបូកគោ គឺជាទីតាំងរមនីយដ្ឋានមួយដ៏ស្រស់ស្អាតសម្រាប់អាណានិគមជនបារាំង ដែលត្រូវការផ្លាស់ប្តូរបរិយាកាស។

ភ្នំបូកគោមានកម្ពស់ ១,០៧៥ ម និងជាតំបន់ដែលមានអាកាសធាតុល្អ និងទេសភាពដ៏ស្រស់ស្អាត។ ដើមឈើធំដែលបានចោល ម្លប់ទៅលើមាត់ទឹក និងដុំថ្មបានបង្កើតរូបរាងជារូបសត្វដែលមានការទាក់ទាញចំពោះអ្នកទេសចរបំផុត។ ពីលើកំពូលភ្នំក៏អាច​មើល​ឃើញទិដ្ឋភាពក្រុងកំពត ឆ្នេរកែប ខេត្តព្រះសីហនុ និងមើលឃើញទឹកសមុទ្រពណ៌ខៀវដ៏ស្រស់ស្អាត។

ទេសភាពនៅភ្នំបូកគោ

២-តំបន់ទេសចរណ៍ទឹកឈូ (Teuk Chou Rapids)

កាត់តាមស្ទឹងធំៗនៅក្រុងកំពត បត់ស្តាំចុះទៅតាមផ្លូវលំដ៏ធំទូលាយមួយខ្សែ ដែលមានចម្ងាយប្រហែល ៧គ.ម អ្នកនឹងទៅដល់​កន្លែងអាថ៌កំបាំងតូចដ៏ស្រស់ស្អាត និងស្ងប់ស្ងាត់បំផុតមួយនៅក្នុងខេត្តនេះ។ ដោយសំដៅលើទឹកធ្លាក់នៅក្នុងតំបន់មួយ ទឹកឈូ គឺជាកន្លែងដែលមានទឹកធ្លាក់បែបធម្មជាតិជាមួយនឹងទឹកដ៏ថ្លាពណ៌គ្រីស្តាល់ដ៏ត្រជាក់។ មានកន្លែងលក់អាហារជាច្រើន ដែល បំពេញចិត្តចំពោះអ្នកដែលទៅលេងនៅទីនោះ ដូចផ្លែឈឺគ្រប់ប្រភេទ មាន់ដុតទាំងមូល ត្រីអាំង ផ្លែចេក ដូងដុត ខ្ចប់ជាមួយស្លឹក ចេក (ជាអាហារពិសេសរបស់ខេត្តកំពត)។

តំបន់ទឹកឈូនៅកំពត

៣-ឧទ្យានបណ្តុះបណ្តាលសត្វព្រៃទឹកឈូ (Teuk Chhou Wildlife Education Park)

តំបន់ទឹកធ្លាក់រមនីយដ្ឋានទឹកឈូរបស់ខេត្តកំពតមានចម្ងាយប្រហែល ៦ ទៅ ៧ គ.ម ពីក្រុងកំពត មានឧទ្យានបណ្តុះបណ្តាល​សត្វព្រៃមួយកន្លែង​ដែលបានប្រតិបត្តិការដោយអង្គការក្រៅរដ្ឋាភិបាល។ សួនសត្វនេះពីមុនត្រូវបានគ្រប់គ្រងផ្នែកឯកជន ប៉ុន្តែដោយសារ រកឃើញពីបញ្ហានៃស្ថានភាពលំបាកនៃការថែរក្សាសត្វព្រៃ អង្គការ Footprint ក៏បានគ្រប់គ្រងវិញ។ ឧទ្យាននេះមានកម្រិតធម្យម តែទីកន្លែងធំទូលាយ និងមានសត្វរស់នៅទីតាំងផ្សេងៗគ្នា ដូច្នេះឧទ្យាននេះអាចឲ្យអ្នកទេសចរបើកឡានចូលទស្សនាបាន។ ឧទ្យាននេះក៏មានសត្វច្រើនប្រភេទដូចជា សត្វស្វា ជ្រូកព្រៃ សត្វអូទ្រីស ដំរី តោ ខ្លា ខ្លារខិន ។ល។

រូបភាពនៅសួនបណ្តុះបណ្ដាលសត្វព្រៃ

៤-ចម្ការធុរេន (Durian Plantations)

ហេតុផលដែលអ្នកនៅជាប់ដកចិត្តមិនបានពីទឹកដីខេត្តកំពត គឺចម្ការផ្លែឈើដែលមានក្លិនក្រអូបឈ្ងុយឆ្ងាញ់ដែលត្រូវបានគេស្គាល់ថាជាផ្លែធុរេន នៅតាមតំបន់ទឹកឈូ។ ធុរេនកំពតមានឈ្មោះល្បីទូទាំងប្រទេសកម្ពុជាដោយសារតែរស់ជាតិដ៏ផ្អែមឆ្ងាញ់របស់វា។ ធុរេនកំពតមានរសជាតិឆ្ងាញ់ និងតម្លៃខ្ពស់ជាងធុរេនរបស់ថៃ។ អាចមានតម្លៃថ្លៃជាងពីរដង នៃធុរេននាំចូល។

ចម្ការទុរេននៅកំពត

៥-ព្រែកត្នោត (Prek Thnout)

ព្រែកត្នោត គឺជាតំបន់អេកូទេសចរណ៍ដែលស្ថិតនៅទីតាំងមួយផ្នែកក្នុងតំបន់ឧទ្យាជាតិបូកគោ។ ព្រែកត្នោតមានលក្ខណៈពិសេស​ជាតំបន់ដែលសំបូរជីវចំរុះ និងមានសារៈសំខាន់ជាសកល រួមទាំងមានពពួកដែលនាំឲ្យគ្រោះថ្នាក់ និងជំពូកដែលកម្រ។ តំបន់នេះ​មានចម្ងាយប្រហែល ៣២ គ.ម ខាងលិចទីក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ ៣ និងមានចម្ងាយ ៩០​ គ.ម ខាងកើតខេត្ត ព្រះសីហនុតាមបណ្តោយផ្លូវជាតលេខ៤។ តំបន់នេះត្រូវបានគ្រប់គ្រងដោយអ្នកភូមិក្នុងមូលដ្ឋានរបស់ពួកគេ និងចំណូល​​ពី​សកម្មភាពទេសចរណ៍ត្រូវបានផ្តល់ដោយផ្ទាល់ដល់សហគមន៍។

ទេសភាពនៅព្រែកត្នោត

៦-តំបន់រូងភ្នំនៅជិតកំពត (Caves Near Kampot)

រូងថ្មកំបោនៅជិតខេត្តកំពត និងជាកន្លែងការកកើតថ្មីដ៏កម្រ និងចេតិយកសាងតាមបែបព្រះពុទ្ធសាសនាជាច្រើន។ ពេលដែលអ្នកមានគម្រោងទៅទស្សនារូងភ្នំទាំងនេះ អ្នកត្រូវប្រើប្រាស់ពិលសំរាប់បំភ្លឺ និងពាក់ស្បែកជើងឲ្យបានត្រឹមត្រូវ ហើយត្រូវដើរយឺតៗ។ រូងទី១ ដែលអ្នកឆ្លងកាត់នៅក្នុងតំបន់នេះ គឺជារូងនៅភ្នំឈ្នូក។ រូងមួយក្នុងចំណោមរូងទាំងអស់នេះមាន​សំណល់បាក់បែក​ជាច្រើន​មុន​សម័យអង្គរនៅក្នុងរូងថ្មកំបោរមួយនេះ។

រូងភ្នំនៅខេត្តកំពត

៧-កំពង់ត្រាច (Kampong Trach )

ទីប្រជុំជនស្រុកកំពង់ត្រាច ខេត្តកំពត​ គឺជាទីប្រជុំជនតូចមួយ ប៉ុន្តែនៅតែផ្តល់ការទាក់ទាញច្រើនចំពោះភ្ញៀវទេសចរ។ នៅទីនេះ​អ្នកនឹង​ប្រទះឃើញរូងភ្នំ និងបំពង់ផ្សេងៗជាច្រើនដែលនៅជិតភ្នំនេះ។​ កាលពីមុនមានរូងដ៏ធំមួយផងដែរនៅត្រង់ចំណុចកណ្តាល នៃជួរភ្នំដែលដំបូលរបស់វាត្រូវបានបាក់រលំ ហើយព្រៃល្បាតតូចៗដែលនៅជុំវិញនោះក៏បានដុះឡើងនៅក្នុងតំបន់នោះ។ នៅក្នុងរូង អ្នកនឹងប្រទះឃើញវត្តជាច្រើន ហើយរូងទាំងអស់នោះពិតជាមានការទាក់ទាញទេសភាពដ៏អស្ចារ្យ។ ហេតុដូច្នេះហើយ សូមកុំភ្លេច​យកពិល និងស្បែកជើងដែលល្អមួយគូរទៅជាមួយអ្នក។​

រូបភាពនៅកំពង់ត្រាច

៨-ចម្ការម្រេច (Pepper Plantations)

ខេត្តកំពត ត្រូវបានរុំព័ទ្ធជុំវិញដោយចម្ការម្រេចផងដែរ។ ចម្ការម្រេចភាគច្រើនមានការទាក់ទាញភ្ញៀវទេសចរ។ ការធ្វើដំណើរកំសាន្ត គឺជាវិធីដ៏គួរឲ្យចាប់អារម្មណ៍មួយក្នុងការស្វែងរកថាតើ ម្រេចត្រូវបានផលិតឡើងយ៉ាងដូចម្តេច និងដើម្បីបេះយកមកផ្ទះខ្លះ ឬក៏ត្រូវ​ទិញសម្រាប់កន្លែងខ្លះទៀត។ ម្រេចដែលត្រូវបានដាំក្នុងខេត្តកំពតបានទទួលកេរ្តិ៍ឈ្មោះជាម្រេចដែលល្អបំផុតនៅក្នុងពិភពលោកអស់រយៈពេលជាច្រើនទសវត្សន៍។ ប្រភពនៃរសជាតិរបស់ម្រេចនេះមានពីការផ្សំគ្នា ដីដែលមានសារជាតិរ៉ែ និងសំបូរជីជាតិជុំវិញខេត្តកំពត រួមជាមួយខ្យល់សមុទ្រ និងអាចម៍ប្រចៀវដែលប្រមូលយកបានពីក្នុងរូងភ្នំ។

ទេសភាពនៃចម្ការម្រេច

៩-ស្រែអំបិល (Salt Flats)

ស្រែអំបិល ត្រូវបានគេចាត់ទុកជាតំបន់ទាក់ទាញទេសចរណ៍មួយក្នុងចំណោមតំបន់ទាក់ទាញអ្នកទេសចរផ្សេងទៀតរបស់​ខេត្តកំពត។ ពេលដែលយើងទៅទស្សនានៅទីនោះ វាពិតជាមានការលាតសណ្ធឹងយ៉ាងធំនៃទឹកដែលមានក្លិនស្អុយ ដែលធ្វើឲ្យ​យើងមិនចង់ឃើញការផលិតអំបិលនៅតាមតំបន់នោះទេ។ ប៉ុន្តែ យើងបានដឹងហើយថា នៅពេលដែលស្រែអំបិលកំពុងស្ថិត​ក្នុង​ការផលិត វាពិតជាគួរឲ្យចាប់អារម្មណ៍ក្នុងការមើលទឹកសមុទ្រត្រូវបានដាក់បញ្ចូលទៅក្នុងស្រែដើម្បីធ្វើឲ្យវាស្ងួតក្លាយជាអំបិល និងត្រូវប្រមូលផលពីវាលស្រែនោះ។

ទេសភាពដ៏ស្រស់ស្អាតនៅស្រែអំបិល

១០-ការដើរទេសចរណ៍តំបន់ជនបទ (Countryside Tours)

សកម្មភាពដ៏ពេញនិយមមួយនៅខេត្តកំពត គឺការដើរកំសាន្តតាមតំបន់ជនបទពេញមួយថ្ងៃ ឬកន្លះថ្ងៃដោយម៉ូតូកង់បី។ ជនបទ​ដែលនៅជុំវិញខេត្តកំពត​ គឺមានភាពស្រស់ស្អាត និងទេសភាពតាមដងផ្លូវនៃវាលស្រែដែលមានស្រូវខៀវស្រងាត់ គឺជាទស្សនីយ​ភាព​ដ៏​អស្ចារ្យ។ ការធ្វើដំណើរកំសាន្តនេះ អាចរាប់បញ្ចូលទាំងការទៅទស្សនានៅភ្នំឈ្នូក ស្រែអំបិល ចម្ការម្រេចកំពត បឹងសម្ងាត់ ថែមទាំងអាចខេត្តកែបផងដែរ។

តំបន់ជនបទនៅកំពត

ប្រភពៈ​ JEKJAYNEWS.INFO​

LEAVE A REPLY

Please enter your comment!
Please enter your name here