ព្យុះស៊ីក្លូន Fani នឹងវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតនៃប្រទេស ហើយធ្វើប្រជាជនឥណ្ឌាជាង ១ លាននាក់ត្រូវជម្លៀសខ្លួន

0
407

យោងតាមអាជ្ញាធរឧតុនិយមឥណ្ឌា បានឲ្យដឹងថា ព្យុះស៊ីក្លូន Fani បានកំពុងវាយប្រហារលើតំបន់ឆ្នេរភាគខាងកើតនៃប្រទេស ជាពិសេសគឺរដ្ឋជាអូឌីសា (Odisha) ដែលមានកម្លាំងខ្យល់បក់ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងកើនដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែកនៅព្រឹកថ្ងៃសុក្រនេះមានការព្រមានថា ព្យុះមួយនេះអាចនឹងបង្កជាគ្រោះទឹកជំនន់ និងការខូចខាតធ្ងន់ធ្ងរខណៈមនុស្សច្រើនជាង ១លាននាក់ ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាពក្នុងរដ្ឋ Odisha ជាទីដែលគេរំពឹងថា ព្យុះមួយនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរជាងគេ។

សូមជម្រាបថា ព្យុះស៊ីក្លូន Fani ត្រូវបានគេរំពឹងថា អាចនឹងធ្វើដំណើរបន្តឆ្ពោះទៅកាន់ប្រទេសបង់ក្លាដែស បន្ទាប់ពីវាវាយប្រហារលើរដ្ឋ West Bengal ខណៈអាជ្ញាធរបង់ក្លាដែស ក៏បានចេញសេចក្តីព្រមានរួចរាល់ហើយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here