សៀមរាប: ហេតុការណនេះបានកើតឡើង កាលពីរសៀលនាទីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ ស្ថិតនៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ។
ជនសង្ស័យឈ្មោះ យ៉ុម ធីសុភ័ក្រ ភេទ ប្រុស អាយុ៣២ឆ្នាំ មុខរបរជាបុគ្គលិកសន្តិសុខឯកជន។ ជនរងគ្រោះមានឈ្មោះ ហួន សិដា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរបុគ្គលិកផ្ទះសំណាក់។
ជនសង្ស័យខាងលើ បានទិញសាំងចំនួន០១លីត្រ យកមកដុតផ្ទះរបស់ខ្លួន តែមិនឆេះផ្ទះ ឆេះសាំងអស់ប៉ុណ្ណោះ រួចជនសង្ស័យក៏បានយកក្រណាត់មកដាក់ដុត បន្ថែមទៀត ទើបឆេះផ្ទះអស់តែម្តង។
ការខូចខាត ៖
– ផ្ទះមួយខ្នងទំហំ៣x៤ ធ្វើពីឈើបាំងជញ្ជាំងស័ង្កសី ប្រកដំបូលស័ង្កសី
– តុចំនួន១
– គ្រែចំនួន២
– កង្ហារចំនួន១។
មូលហេតុ ៖ ជនសង្ស័យអន់ចិត្តនឹងប្រពន្ធ សុំទិញខ្សែកពាក់ តែប្រពន្ធមិនមានលុយទិញឲ្យ ហើយថែមទាំងយកកូន ២នាក់ រត់ទៅនៅផ្ទះរបស់បងទៀត ខណ:ជនសង្ស័យហៅមកផ្ទះវិញ មិនមក ទើបសម្រេចចិត្តដុតផ្ទះចោលតែម្តង៕