មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយម្ចាស់ហ្វេសប៊ុក ក៍ព្រោះតែកូនប្រុសនិងកូនស្រី ដែលនឹងរៀបការនៅថ្ងៃស្អែកនេះ គឺមានឈ្មោះដូចគ្នាតែម្តង គឺឈ្មោះ “សំរិទ្ធ វិច្ឆិកា” ដូចគ្នា

0
1442

កាលពីប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩  មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ “សំរិទ្ធ វិច្ឆិកា” បានបង្ហោះរូបមួយសន្លឹកនៃការតុបតែងផ្ទះសម្រាប់មង្គលការរបស់ខ្លួន ។

ក្នុងនោះ អ្វីដែលបានធ្វើឲ្យប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើលនោះគឺគេឃើញឈ្មោះ កូនប្រុស និងកូនស្រី ដែលនឹងរៀបការនៅថ្ងៃស្អែកនេះ គឺមានឈ្មោះដូចគ្នាតែម្តង គឺឈ្មោះ “សំរិទ្ធ វិច្ឆិកា” ដូចគ្នា ។

គួរបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា គូស្នេហ៍មួយគូដែលមានឈ្មោះដូចគ្នានេះ នឹងចូលរោងការនៅថ្ងៃស្អែកនេះហើយ ចំថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅ គេហដ្ឋានខាងស្រី ភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់ប្រាប់ឲ្យដឹងតាមរយៈធៀបមង្គលការរបស់ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here