បានស៊ីចុកគេហើយមិនគ្រប់ បែជាចង់គម្រែមគេតាម Facebook តែត្រូវសម្ថកិច្ចចាប់វាយខ្នោះ

0
418

កណ្ដាល: ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការចាប់ខ្លួនជនសង្សយ័កាលពីវេលា
ម៉ោង ៣ៈ០០នាទីរសៀល​ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ស.វ.ន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលមានទីលំនៅភូមិកំពង់សំណាញ់ សង្កាត់កំពង់ សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ មេផ្ទះ។ ជនសង្ស័យឈ្មោះ មាស ចម្រើន ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រយូងពង ឃុំជើងព្រៃ ស្រុកបាឆាយ ខេត្តកំពង់ចាម (ឃាត់ខ្លួន) ដែលប្រើអាខោន Facebook ៖
១.ឈ្មោះ ចង់បានប្ដីណាស់
២.ឈ្មោះ ចម្រើន ស៊ីណា
៣.ឈ្មោះ ទឹក ហូរមិនហត់

វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃ ១គ្រឿង ម៉ាកSAMSUNG (Galaxy Grand Max ) ។

ដំណើររឿង៖ កាលពីខែកុម្ភ: ឆ្នាំ២០១៩ ជនរងគ្រោះ បានបើក Facebook លេងស្រាប់តែមានអាខោន Facebook ឈ្មោះ ទឹកហូរមិនហត់ បានអេដ មកជនរងគ្រោះ ហើយម្ចាស់អាខោននោះ បានឆាតមកនិយាយគ្នាលេង បានប្រហែលជាមួយខែក្រោយមក ឈ្មោះ មាស ចម្រើន ( Facebook ទឹកហូរមិន ហត់ ប្តូរឈ្មោះ ទៅដាក់ឈ្មោះ ចម្រើន ស៊ីណា បានសុំស្រឡាញ់ជនរងគ្រោះ ហើយជនរងគ្រោះ បាននិយាយថា បើស្រឡាញ់មកជួបសិនមក ចាំស្រឡាញ់គ្នា។

បន្ទាប់មកនៅខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧.០០នាទី ឈ្មោះ មាស ចម្រើន បានមកជួបជនរងគ្រោះ នៅចំណុចរង្វង់មូលតាខ្មៅ ហើយជនរងគ្រោះ បានជូនឈ្មោះនេះ ទៅដេកផ្ទះសំណាក់តែម្នាក់ឯងទេ។

លុះព្រឹកឡើងជនរងគ្រោះ បាននាំឈ្មោះ មាស ចម្រើនទៅលេងបងប្រុស នៅស្រុកកោះធំ បានចំនួន៥ថ្ងៃ រួចជនរងគ្រោះ ក៏បានដេកនៅជាមួយឈ្មោះ មាស ចម្រើន ដូចប្តីប្រពន្ធជារៀងរហូត ប៉ុន្តែនៅពេលដេកនៅជាមួយគ្នា ឈ្មោះ មាស ចម្រើន តែងតែលួចថតរូបភាព អាសអាភាស ជនរងគ្រោះដេក ដោយមិនឲ្យជនរងគ្រោះ ដឹងខ្លួនឡើយ។

ក្រោយមកទើបដឹងថា ឈ្មោះ មាស ចម្រើន មានប្រពន្ធកូនហើយ ទើបជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងជាមួយ ប៉ុន្តែឈ្មោះ មាស ចម្រើន នៅតែតាមទំនាក់ទំនងជនរងគ្រោះ ថែមទាំងប្រើពាក្យសម្តី គំរាមកំហែងបង្ហោះរូបអាសអាភាស (រូបភាពដែលឈ្មោះ មាស ចម្រើន បានលួចថត) ហើយបានឆាតទៅឲ្យហ្រ្វេននៅក្នុង Facebook និងផ្ញើរូបភាពទាំងនោះ ឲ្យពួកគេមើលថែមទៀតផង។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មាស ចម្រើន បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដូចរៀបរាប់ខាងលើពិតប្រាកដមែន ពីព្រោះខ្លួនចង់ឲ្យជនរងគ្រោះ ខ្មាស់គេ ហើយមកទំនាក់ទំនងជាមួយខ្លួនវិញ ។

ករណីនេះការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តចាត់ការតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here