គ្រូសារមួយត្រូវជួបទុក្ខជាន់ទុក្ខផ្ទួនៗគ្នា ជារឿងគួរឱ្យស្លុតចិត្តបំផុតដែលពិបាកនឹងទទួលយកណាស់ ។ ម្ដាយខ្យល់គរផុតដង្ហើមស្លាប់ កូនប្រុសខ្លោចចិត្តអាណិតម្ដាយ មានបំណងជិះម៉ូតូទៅបួសមុខភ្លើង លាម្ដាយជាលើកចុងក្រោយ បែរជាជួបរឿងអកុសលត្រូវត្រូវយន្តមួយគ្រឿងបុកស្លាប់ទៅតាមម្ដាយដែរ ។ នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ Hok Vichitra បានបង្ហោះរឿងដ៏សោកសៅមួយនេះ ។
ក្រោយហេតុការណ៏ស្ទើរមុនគួរឱ្យជឿនេះ បានបង្ហោះនៅលើបណ្ដាញសង្គម បានធ្វើឱ្យមានការចែករំលែកជាបន្តបន្ទាប់ ពោរពេញដោយក្ដីទុក្ខសោក និង អាណិតដល់គ្រួសារនោះជាខ្លាំង ៕
ប្រភពប្រជាប្រិយ ដោយ៖ សុខជា