នេះជាវិធីធ្វើម្ហូបដ៏វិសេសមួយ សម្រាប់នារី និងសម្រាប់មេផ្ទះដែលចង់ម្ហូបជូនដល់ស្វាមី ឪពុកម្តាយ បងប្អូន សូមមើលវិធីធ្វើខាងក្រោម៖
គ្រឿងផ្សំ:
– សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ កាត់ដុំៗ
– ប្រហិតសាច់គោ
– ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម,
– ម្ទេសឆ្អើរ ចិញ្ច្រាំម៉ដ្ឋ
– គ្រឿងសាតេ, ផ្កាចន្ទ័ បុកម៉ដ្ឋ
– បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ,ត្រកួន ជីរណា ជីនាងវង ម្អម , ខ្ទឹមបារាំង , មី ,នំបុង័ ,គុយទាវ … (តាមចំណូលចិត្ត)
#វិធីធ្វើ៖
១- ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំ ហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្ករត្នោតចូលកូរអោយឡើងជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ប៊ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ផ្កាចន្ទ័ យករំលីងបុកអោយម៉ដ្ឋល្អ សិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ។
២- ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២,៣ ស្លាបព្រា (ដាក់ក៏បានមិនដាក់ក៏បាន) ភ្លក់មើលល្មមហើយ លើកឡើង។ ៣- បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រុះ ពេលញ៉ាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងជាការស្រេច ៕
ប្រភពKBuzzFood ដោយ៖ សុខជា