រឿងរ៉ាវមួយដែលក៏កំពុងផ្ទុះនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះ បន្ទាប់ពីស្ត្រីវ័យចំណាស់ម្នាក់បានចេញមុខនិយាយទាំងកំហឹងឈឺចាប់ តាមរយៈការឡាយរបស់លោក សាន ប៊ុនធឿន ដោយគាត់បានចោទប្រកាន់ទៅលើនារីជាកូនប្រសារថាបានលួចផិតក្បត់កូនប្រុសរបស់គាត់ជាទាហានស័ក្តិ៤ ទៅរៀបការប្តីថ្មី កាលពី ពេលថ្មីៗនេះ ទាំងមិនទាន់លែងលះគ្នាដាច់ស្រេចដូចនេះ បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានទទួល ជ្រាបខ្លះៗហើយ ចំពោះ ។
ទោះយ៉ាងណា ក្រោយបានឃើញអតីតម្តាយក្មេក និយាយថាប្រមាថថាខ្លួនជាស្រីកាកី ឬ ស្រីផិតក្បត់ប្តី យ៉ាងសាហាវបែបនេះ នារីជាប្រពន្ធដែលទើបរៀបការប្តីថ្មីរួច ឈ្មោះ វ៉ាង សុជាតា បានចេញមុខមកបកស្រាយថា ការដែលស្ត្រីជាម្តាយក្មេកឈ្មោះ សំ ប៊ុនណាត ចោទប្រកាន់មួលបង្កាត់ លាបពណ៌ថាតែខាងខ្លួនត្រូវ គឺនាងពុំអាចទទួលយកបានឡើយ ។
នាង សុជាតា បានទម្លាយឲ្យអស់កេរ្តិ៍ខ្មាសថា ថ្ងៃផ្សំដេកដំបូង នៃអាពាហ៍ពិពាហ៍រៀបចំឡើងកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នាងត្រូវបានអតីតប្តីឈ្មោះ មាស សុផាត ចាប់បង្ខំរួមរ័កចំនួន ៦ លើក ក្នុង១យប់ មិនមានការថ្នាក់ថ្នមដូចគេហៅថារាត្រីទឹកឃ្មុំនោះទេ និងថែមប្រើប្រាស់អំពើហិង្សាលើរូបនាងទៀតផង ។ នាងថា នាងបានស៊ូទ្រាំនឹងការធ្វើទុក្ខបុកម្មេញផ្លូវភេទពីសំណាក់ផ្លូវទាហាននេះ អស់រយៈពេល ៣ ខែ រហូតរូបគេចុះចោលជាង២ខែឆ្នាំមកទល់ពេលនេះ ។
នាង សុជាតា បានរៀបរាប់ដំណើរបន្តថា ក្នុងអំឡុងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ ទង្វើដូចបានរៀបរាប់ខាងលើនេះ នាងក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់សាលាឃុំ សាលាស្រុក ហើយលោកស្រី សំ ប៊ុនណាត ក៏បានជួបសម្តីគ្នាជាមួយឪពុកម្តាយរបស់នាង រឿងកូនចៅបែកបាក់គ្នានេះដែរតើ (កុំថាភ្លេច កុំថាអត់ដឹង) ។ នាងបន្តថា ពេលពាក្យបណ្តឹងទៅដល់សាលាឃុំ រហូតឡើងសាលាស្រុកៗ បានកោះហៅ មាស សុផាត ចូលខ្លួនមកដោះស្រាយ តែ មាស សុផាត អត់ចូលមកទេ ។
នាងបន្តថា រឿងចោទថា នាងទទួលបានប្រាក់ខែពី មាស សុផាត រៀងរាល់ខែនោះ គឺជារឿងមិនពិតនោះទេ ។ អ្វីដែលជាការពិតនោះ គឺនាងទទួលបានប្រាក់ខែតែ ៣ ខែប៉ុណ្ណោះ ។
នាងក៏សូមបញ្ជាក់ថា ប្រសិនបើរូបនាងមានចេតនាលួចការប្តីថ្មីស្ងាត់ៗមែននោះ សួរថាតើនាងទៅបង្ហោះរូបថតតាមរយៈ Facebook ឲ្យមហាជនដឹងបានឃើញធ្វើអី!! ។
មានរឿងជាច្រើនទៀតនូវសម្តីរបស់នាង ចឹងសូមបងប្អូនប្រិយមិត្តស្តាប់ភាគីខាងម្ខាងៗលើកឡើង តាមរយៈវីដេអូខាងក្រោម៖
នេះវីដេអូខាងលោក សាន្ត ប៊ុនធឿន
នេះជាវីដេអូរបស់ទីការបកស្រាយរបស់ប្រពន្ធលោក មាស សុផាត