មកដល់ហើយ ឱកាសការងារ ១៥៧៤ កន្លែង សម្រាប់សិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើ

0
720

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ បានសហការជាមួយក្រុមហ៊ុនឯកជននានាដើម្បីរៀបចំនូវព្រឹត្តិ ការណ៍ការងារដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើ ។ នៅក្នុងខែមិថុនានេះ ក៏មិនខុសពីបណ្តា ខែមុនៗដែរ ទីភ្នាក់ងារ ជាតិមុខរបរ និង ការងារបានសហការ ជាមួយក្រុមហ៊ុនធំៗចំនួន១១នឹងរៀបចំព្រឹត្តិការណ៍ការងារដ៏ធំមួយ ដែលផ្តល់ឱកាសការងារចំនួន ១ ៥៧៤កន្លែង សម្រាប់សិស្ស និស្សិត ដែលកំពុងស្វែងរកការងារធ្វើ។

ព្រឹត្តិការណ៍ការងារដ៏ធំនេះនឹងរៀបចំធ្វើនៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់​៥ល្ងាច ។ ដូច្នេះបើបងប្អូន ​ប្រជាពលរដ្ឋ ជាពិសេសសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍រកការងារធ្វើអាច រៀបចំប្រវត្តិរូប ( CV )ហើយកាន់ចូលទៅសម្ភាសដោយផ្ទាល់ នៅថ្ងៃនោះតែម្តង ។ ទីកន្លែងរៀបចំគឺ នៅក្នុងក្រសួងការងារ និង បណ្តុះបណ្តាលចិជ្ជាជីវៈ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សីម្តុំសាកលវិទ្យា ល័យភូមិន្ទភ្នមពេញ ។ បើចង់ដឹងព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ៖  077 232378/016 786655  ៕

LEAVE A REPLY

Please enter your comment!
Please enter your name here