សូមមានការប្រុងប្រយ័ត្នខ្ពស់ !!! ភ្លៀងនឹងបន្តធ្លាក់ពីមធ្យមទៅបង្គួរ នឹងមានកន្លែងខ្លះអាចភ្លៀងខ្លាំង

0
1380

ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែមិថុនា ខាងមុខនេះស្ថានភាពទឹកភ្លៀងនឹងមានធ្លាក់ពីកម្រិតមធ្យមទៅបង្គួរ និងមានកន្លែងខ្លះអាចភ្លៀងខ្លាំង។ នៅថ្ងៃអង្គារ៍ ទី៤ ខែមិថុនា ឆ្នាំ២០១៩នេះ  ក្រ​សួង​ធនធាន​ទឹក​តាម​រយៈសេចក្ដីជូនដំណឹង​របស់​ខ្លួន បាន​ឲ្យ​ដឹងទៀត​ថា​ក្រៅ​ពី​មាន​ភ្លៀង​ធ្លាក់​ហើយ​នោះ បាតុ​ភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅ​តែ​​បន្ត​កើត​មាន​ឡើង​ដដែល។

តាម​រយៈ​សេចក្ដី ជូន​ដំណឹង​នេះ ក្រ​សួង​ស្នើ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់ចំពោះ​បាតុ​ភូត​ទាំង​នេះ។ ក្រ​សួង​បញ្ជាក់​ដែរ​ថា​បាតុភូត​El Nino ឆ្នាំ​២០១៩ ដែល​ធ្វើ​ឲ្យ​មាន​អាកាសធាតុ​ក្ដៅ​នោះ​នៅមិន​ទាន់​បញ្ចប់​នៅ​ឡើយ តែក្រាន់តែថា​បាន​ថមថយ​ឥទ្ធិ​ពល​ខ្លះ​ប៉ុណ្ណោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here