ចិនទៀតហើយ!!! សមត្ថកិច្ចបានឃាត់ជនជាតិចិនម្នាក់ រកឃើញគ្រឿងញៀនជាង១ម៉ឺនគ្រាប់

0
394

ម៉កកង់៣បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ ។ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះឆែរឆេរបែរជារកឃើញគ្រឿង ញៀនជាង១ម៉ឺនគ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ទៅវិញ ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ទល់មុខរោងកុនលុច្ស ។

របាយការណ៍ពីសមត្ថកិច្ចដែលទើបទទួលបាននៅថ្ងៃទី៤ ខែមិថុនា នេះ បញ្ជាក់ថា មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុកម៉ូតូកង់បីមួយគ្រឿងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ ហើយព្យាយាមបើករត់គេច ។

ភ្លាមនោះកម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ ដោយបានឃាត់ខ្លួនជនបង្កជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ ។ ក្នុងនោះ មានកញ្ចប់កាហ្វេចំនួន៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ ទឹក សមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោចច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន ។

ភ្លាមនោះសមត្ថកិច្ចបានសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីធ្វើតេស្ត និងជាលទ្ធផល បង្ហាញអោយឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី  ។ ក្រោយមកសមត្ថ កិច្ចបាន សួរចម្លើយនិងពន្លាតដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យស្ថិតនៅខណ្ឌច្បារអំពៅ ។

កិច្ចប្រតិបត្តិការបន្តនេះដោយមិនមានលទ្ធផលរុករកឃើញអ្វី និងការស្តាប់ចម្លើយសារភាព ជនសង្ស័យ មិនបានប្រាប់អំពីបក្ខពួកទេ ទើបសមត្ថិច្ចបានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំ ញៀន ប្រភេទអិចស្តាស៊ីចំនួន ១១,៦៨០គ្រាប់ ទម្ងន់ជាង៦គីឡូក្រាម ។ សមត្ថកិច្ចកំពុងជំរុញនូវ វិធានការជំនាញ សួរចម្លើយដើម្បីបន្តយកបក្ខពួកនិងវត្ថុតាងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here